អ្នកឧកញ៉ាគិត ម៉េង៖ វាមានសារៈសំខាន់ក្នុងការជម្រុញកិច្ចប្រតិបត្តិការមេគង្គ ឡានឆាងដើម្បីវិបុលភាពរួម

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាគិត ម៉េង បានស​ម្លឹងឃើញពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង ដើម្បីវិបុលភាពរួម។

លោកបានមានប្រសាសន៍ក្នុងពេលចូលរួមវេទិកាមេគង្គ ឡានឆាងកាលពីពេលថ្មីៗនេះថា “ខ្ញុំជឿជាក់ថាវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការល្អ រវាងបណ្តាប្រទេសឡាងឆាងមេគង្គឆ្ពោះទៅកាន់វិបុលភាពរួម”។

លោកបន្តថា តួយ៉ាងកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិនបានចូលជាធរមាននៅខែមករា ឆ្នាំ២០២២នេះ ដែលបានជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ដល់កម្រិតខ្ពស់ ក៏ដូចជា ជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាផងដែរ ព្រោះចិនជាប្រទេសនាំចូលផលិតផលកសិកម្ម ពីកម្ពុជាដ៏ចម្បងជាងគេមួយ ដែលរួមមានផលិតផលអង្ករ ស្វាយ និងចេកជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ខ្ញុំសូមអញ្ជើញគណៈប្រតិភូធុរកិច្ច ប្រទេសមេគង្គឡាងឆាង និងធុរជនទាំងអស់ មកបំពេញទស្សនកិច្ច និងសិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា ដែលមានសេដ្ឋកិច្ចរឹងមាំ មានទីផ្សារទូលំទូលាយ និងមានកាលានុវត្តភាពសម្បូរបែប”៕

LEAVE A REPLY

Please enter your comment!
Please enter your name here