ឥណ្ឌូនេស៊ីគ្រោងដាក់ដំណើរការសាកល្បងនូវរថភ្លើងល្បឿនលឿនរបស់ខ្លួនជាលើកដំបូងនៅចុងឆ្នាំនេះ

   ដោយៈវិវឌ្ឍន៍

        ហ្សាការតាៈ រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងដាក់ឲ្យសាកល្បងនួវសេវាកម្មផ្លូវរថភ្លើងល្បឿនលឿន ដំបូងរបស់ខ្លួនជាលើកដំបូងនៅចុងឆ្នាំ២០២២នេះ។

ខ្សែរថភ្លើងនេះតភ្ជាប់ទីក្រុងហ្សាការតា និងខេត្តបានឌុង ដោយគ្រោងនឹងចាប់ផ្តើមដំណើរការសាកល្បង នៅខែវិច្ឆិកាខាងមុខ។

អភិបាលខេត្ត West Java លោក Ridwan Kamil បានឱ្យដឹងកាលពីសប្តាហ៍មុនថា បន្ទាប់ពីសាងសង់អស់​រយៈពេលជាង៦ឆ្នាំ គម្រោងនេះសម្រេចបាន៨០ភាគរយហើយ គិតមកទល់នឹងពេលនេះ។

ក្រោយបើកសាកល្បងនៅខែវិច្ឆិកា រថភ្លើងគ្រោងនឹងបើកជាសាធារណៈជាផ្លូវការនៅខែមិថុនា ឆ្នាំ ២០២៣ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខ្សែរថភ្លើងថ្មីនេះ នឹងរត់លើចម្ងាយផ្លូវប្រវែង១៤២គីឡូម៉ែត្រនេះ ប្រើរថភ្លើងCR400AF “Fuxing” ដែលបច្ចុប្បន្នវាជារថភ្លើងមានល្បឿនលឿនបំផុតក្នុងពិភពលោក ខណៈ ៥៨ភាគរយនៃផ្លូវនេះជាផ្លូវផុតពីដី និងមានផ្លូវរូងក្រោមដី១៣កន្លែង។

ប្រព័ន្ធផ្លូវដែកថ្មី នឹងកាត់បន្ថយពេលវេលាធ្វើដំណើរ រវាងទីក្រុងចាកាតា និងបានឌុងពី៥ម៉ោង មកនៅត្រឹមប្រមាណ៣៦នាទីប៉ុណ្ណោះ។

គម្រោងនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រទេសចិន ហើយកំពុងសាងសង់ដោយក្រុមហ៊ុន China Railway Engineering Corporation៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here