គ្រូពេទ្យជំនាញចិនបានបញ្ជូនមកជួយព្យាបាលជំងឺកូវិដ១៩នៅកម្ពុជា បានមកដល់ហើយ

 ដោយៈម៉ាលីស

       ភ្នំពេញៈ ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន ចំនួន១០នាក់ បានធ្វើដំណើរមកដល់ រាជធានីភ្នំពេញហើយ ខណៈដែលសមាជិកក្រុម២នាក់នៅកម្ពុជាស្រាប់។ នេះគឺជាក្រុមពេទ្យជំនាញវេជ្ជសាស្ត្របុរាណថ្នាក់ជាតិរបស់ចិនដំបូងគេ ដែលប្រទេសចិនចាត់បញ្ជូនទៅក្រៅប្រទេស។

លោកអឿន បូរារ័ត្នន៍ រដ្ឋលខាធិការក្រសួងសុខាភិបាល និងលោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញទៅទទួលដំណើរមកដល់ នៃក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលនោះ។

លោកជឿជាក់ថា“ឱសថបុរាណចិន ពិតជាមានអត្ថប្រយោជន៍ណាស់ ដោយជួយព្យាបាល ជំងឺជូនប្រជាពលរដ្ឋកម្ពុជា បានជាសះស្បើយបានច្រើន រួមចំណែកយ៉ាងខ្លាំងក្នុងការព្យាបាលអ្នកជំងឺ”។ លោកបានមានប្រ​សាសន៍ទៀតថា “វត្តមានរបស់ក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណថ្នាក់ជាតិរបស់ចិន នាពេលនេះ ពិតជាមានផលប្រយោជន៍ច្រើន គាត់បាននាំមកនូវ បច្ចេកវិទ្យាថ្មីបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យកម្ពុជា ក្នុងការព្យាបាលកូវីដ១៩ ព្រមទាំងនឹងជួយព្យាបាលជំងឺ ជូនប្រជាជនកម្ពុជាឲ្យបានត្រឹមត្រូវ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Xu Fengqing ប្រធានក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនបានមានប្រសាសន៍ថា បេសកកម្មរបស់ក្រុមលោកស្រី គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជា​មួយភាគីកម្ពុជា។ លោកស្រីថា ក្រុមលោកស្រីនឹងការពិភាក្សា ផ្នែកវេជ្ជសាស្ត្រ ជាមួយគ្រូពេទ្យកម្ពុជា ព្រមទាំងជាមួយនឹងការជួយព្យាបាលប្រជាជនកម្ពុជាផងដែរ។

ការចាត់បញ្ជូនក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណចិនជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩លើកនេះ គឺជាជំហានសំខាន់មួយទៀត នៃវេជ្ជសាស្ត្រនិងឱសថបុរាណចិន ក្នុងការជួយកម្ពុជាទប់ស្កាត់ជំងឺកូវីដ១៩ ហើ​យវានឹងពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺកូវីដ១៩កម្ពុជាចិន មួយកម្រិតបន្ថែមទៀត ដើម្បីចូលរួមបង្កើតសហគមន៍វាសនា រួមកម្ពុជា ចិន និងបង្កើតសហគមន៍ សុខភាពអនាម័យរួមនៃមនុស្សជាតិផងដែរ។

ការបង្ការជំងឺឆ្លងពុំមានកំណត់ព្រំដែនប្រទេស ធ្វើយ៉ាងម៉េចគឺត្រូវតែគ្រប់គ្រាន់ឱ្យបានទាន់ពេល ទប់ទល់ការឆ្លងរាលដាល ឱ្យសមស្របទៅតាមផលប្រយោជន៍មូលដ្ឋាន របស់ប្រជាជនគ្រប់ប្រទេស ព្រមទាំងមានសារសំខាន់សម្រាប់ពង្រឹង និងអភិវឌ្ឍមិត្តភាពជាប្រពៃណីរវាងប្រជាជនចិន និងប្រជាជនកម្ពុជា។

ឆ្លើយតបទៅនឹងការរាតត្បាតនៃកូវីដ១៩លើកនេះ វេជ្ជសាស្ត្រនិងឱសថបុរាណចិន បានបង្ហាញពីសារសំខាន់របស់ខ្លួនយ៉ាងខ្លាំង នៅក្នុងប្រទេសចិន ហើយនឹងចាត់បញ្ជូនក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណចិនជាក្រុម ទៅសង្គ្រោះព្យាបាល ដែលនេះពិតជាមានអត្ថន័យធំធេង។

តាមគម្រោង ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណ ជួយកម្ពុជាទប់ស្កាត់ជំងឺកូវីដ១៩ នឹងចាប់ផ្ដើមអនុវត្តភារកិច្ចព្យាបាល ជូនសាធារណជននៅមន្ទីរមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ដែលជាជំនួយសាងសង់ដោយភាគីចិន ដើម្បីណែនាំបង្ហាញពីបទពិសោធន៍គ្រប់គ្រង ជំងឺរាតត្បាតកូវីដ១៩របស់ប្រទេសចិន ជូនដល់ភាគីកម្ពុជា ប្រើប្រាស់ក្រុមវេជ្ជសាស្ត្រនិងឱសថបុរាណចិនចាប់ផ្ដើម ការងារជួយសង្គ្រោះព្យាបាល ជួយកម្ពុជាប្រយុទ្ធប្រឆាំ​ងជំងឺកូវីដ១៩ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

ពួកគាត់ក៏នឹងការពិនិត្យព្យាបាលជំងឺ ដោយប្រើវេជ្ជសាស្ត្របុរាណចិន ផ្សព្វផ្សាយបច្ចេកទេសវេជ្ជសាស្ត្រ និងឱសថបុរាណចិន បង្កើនកម្រិតវិស័យព្យាបាលនិងសុខាភិបាលកម្ពុជា ដើម្បីចូលរួមជាស្នាដៃថ្មី ក្នុងវឌ្ឍនភាពកិច្ចការជាមិត្តភាពកម្ពុជាចិន និងការបង្កើតសហគមន៍វាសនារួមកម្ពុជាចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here