អង្គការពីរគ្រោងវិនិយោគលើសួនកសិ-ឧស្សាហកម្មធំមួយនៅកម្ពុជា

ដោយៈសុផារី

ភ្នំពេញៈ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) និងកម្មវិធីខ្សែច្រវ៉ាក់តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) កំពុងសិក្សាវាយតំលៃខ្សែច្រវ៉ាក់ដំណើការលើគម្រោង សួនកសិ-ឧស្សាហកម្ម ធំមួយនៅកម្ពុជា ដើម្បីបង្កើតទីផ្សារប្រមូលទិញផលិតផលកសិកម្ម ក្នុងស្រុកបន្ថែមទៀតនោះ និងបង្កើនឱកាសវិនិយោគ លើវិស័យកសិឧស្សាហកម្មកម្ពុជាបន្ថែម។

នៅក្នុងជំនួបពិភាក្សា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ាងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក Martin Albani អ្នកជំនាញសិក្សាវាយតំលៃខ្សែច្រវ៉ាក់ដំណើការលើគម្រោងសួនកសិ-ឧស្សាហកម្មនៅកម្ពុជា បានលើកឡើងពីគម្រោង សួនកសិ-ឧស្សាហកម្ម ដែលបាននិងកំពុងសិក្សាវាយតំលៃខ្សែច្រវ៉ាក់ដំណើការ ដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) និង កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ។

ភាគីវិនិយោគិន បានស្នើសុំឱ្យតំណាងសភាពាណិជ្ជកម្មកម្ពុជា តំ​ណាងវិស័យឯកជន ផ្តល់នូវអនុសាសន៍ ធាតុចូល យោបល់សំខាន់ៗ ចំពោះការសិក្សាវាយតំលៃខ្សែច្រវ៉ាក់ ដំណើការលើគម្រោងសួនកសិ-ឧស្សាហកម្ម នៅកម្ពុជា។ ទោះយ៉ាងណាក្តី ភាគីវិនិយោគិនមិនបានបង្ហាញ ពីទីតាំងនិងទំហំទឹកប្រាក់នៃការវិនិយោគនៅឡើយទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា សួនកសិឧស្សាហកម្ម របស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ(SNEC) និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា អូស្ត្រាលី (CAVAC) នឹងបង្កើតទីផ្សារ ប្រមូលទិញផលិតផលកសិកម្ម ក្នុងស្រុកបន្ថែមទៀតនោះ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរកសិ​កម្ម ក៏ដូចជា អ្នកមានបំណងចង់វិនិយោគ លើវិស័យកសិឧស្សាហកម្ម ឱ្យចូលរួមគាំទ្រដល់គម្រោង តាមរយៈសភាពាណិជ្ជកម្មកម្ពុជា។

លោកឧកញ៉ាបន្តថា “ដើម្បីបង្កើតទីផ្សារប្រមូលទិញ ផលិតផលកសិ​កម្មក្នុងស្រុកបន្ថែមទៀតនោះ សូមបងប្អូនដែលកំពុងប្រកបមុខរបរកសិកម្ម ក៏ដូចជា អ្នកមានបំណងចង់វិនិយោគ លើវិស័យកសិឧស្សាហកម្ម សូមចូលរួមគាំទ្រដល់គម្រោងដើម្បីបង្កើត សួនកសិឧស្សាហកម្ម របស់ឧត្តមក្រុមប្រឹ​ក្សាសេដ្ឋកិច្ចជាតិ (SNEC) និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា អូស្ត្រាលី (CAVAC) បើបងប្អូនមានចំណាប់អារម្មណ៍ អាចចូលរួមគាំទ្រគម្រោងនេះតាមរយៈសភាពាណិជ្ជកម្មកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here