ក្រុមហ៊ុនឌីជីថលពីរសហការបង្គើតការទូទាត់សាច់ប្រាក់តាមបែបឌីជីថល ដើម្បីជួយ SME នៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន U-Pay Digital PLC និង ក្រុមហ៊ុន Massive Distributions Co., Ltd អនុស្សរណៈនៃការយោគយល់គ្នារវាង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីប្រកាសពីកិច្ចសហការស្តីអំពី” យុគសម័យថ្មីនៃការទូទាត់សាច់ប្រាក់តាមបែបឌីជីថល” ដើម្បីជួយឱ្យសហគ្រាសធុនតូច និងមធ្យម កាន់តែយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល និងទទួលយកការទូទាត់តាមបែបឌីជីថលនៅទូទាំងប្រទេស។

នៅក្រោមអនុស្សរណៈយោគយល់នេះ ក្រុមហ៊ុន U-Pay នឹងផ្តល់នូវកាបូបលុយអេឡិចត្រូនិច (E-Wallet) ការតភ្ជាប់ ម៉ាស៊ីនទូទាត់ប្រាក់ ក៏ដូចជាឧបករណ៍ស្កែនកូដ QR ចំណែកឯ ក្រុមហ៊ុន MD នឹងជួយសម្រួលដល់ការជ្រើសរើស ដាក់ឱ្យដំណើរការ ជូនដល់ភ្នាក់ងារនូវម៉ាស៊ីន និងសេវាទូទាត់តាមកូដ QR ធ្វើការបណ្តុះបណ្តាលភ្នាក់ងាររអំពីការប្រើប្រាស់ ព្រមទាំងប្រើប្រាស់កាបូបលុយអេឡិចត្រូនិច (E-Wallet) នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

កិច្ចសហការនេះនឹងជួយពង្រីកបណ្តាញបច្ចេកវិទ្យារបស់ក្រុមហ៊ុនទាំងពីរ នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ ដែលជាការជួយឱ្យសហគ្រាសធុនតូច និងមធ្យម កាន់តែយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល និងទទួលយកការទូទាត់តាមបែបឌីជីថលនៅទូទាំងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន U-Pay Digital Plc. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2019 និងទទួលបានអាជ្ញាប័ណ្ណរបស់ខ្លួនសម្រាប់ ស្ថាប័នសេវាទូទាត់ប្រាក់ពីធនាគារជាតិ នៃកម្ពុជាក្នុងឆ្នាំ២០២០។ កម្មវិធី កាបូបលុយអេឡិចត្រូចនិច (E-Wallet) របស់ក្រុមហ៊ុនមាន៣ភាសា ខ្មែរ អង់គ្លេស និងចិន អនុញ្ញាតឱ្យស្កេនដើម្បីទូទាត់សាច់ប្រាក់ ការបញ្ចូលលុយទូរស័ព្ទ ដាក់ប្រាក់ចូលកាបូបលុយអេឡិចត្រូនិក(E-Wallet) ការទូទាត់វិក្កយបត្រផ្សេងៗ និងសេវាផ្សេងៗទៀត និងការផ្ទេរប្រាក់រវាងអ្នកប្រើប្រាស់ ព្រមទាំងសេវាកម្មជាច្រើនទៀត។ បច្ចុប្បន្ននេះ បញ្ជរជាង ១២០ ត្រូវបានដាក់ពង្រាយទូទាំងប្រទេសកម្ពុជា ហើយ ៥០០ ទៀតនឹងត្រូវដាក់ពង្រាយនៅឆ្នាំ ២០២២ ។

Massive Distributions (MD) គឺជាក្រុមហ៊ុន ដែលចែកចាយសេវាកម្ម ដំណើរការអាជីវកម្មដែលមានឯកទេស ក្នុងការគ្រប់គ្រងការលក់ ការជ្រើសរើសពាណិជ្ជករ ការលក់ផលិតផលធនាគារ និង គ្រិះស្ថានហិរញ្ញវត្ថុ ក៏ដូចជាផលិតផល សម្រាប់កាបូបលុយអេឡិចត្រូនិចផងដែរ ។ ក្រុមហ៊ុន MD បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៨ ដោយផ្តោតលើការគ្រប់គ្រងការលក់ សម្រាប់ដៃគូសហការ គ្រប់គ្រងភ្នាក់ងារ (Agent/Dealer) នៅទូទាំង២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here