អង្គការទស្សនៈពិភពលោកវិនិយោគទឹកប្រាក់៣លានដុល្លារក្នុងគម្រោងមួយក្នុងខេត្តសៀមរាប

ដោយ: ម៉ាលីស

សៀមរាប៖ អង្គការទស្សនពិភពលោក បានវិនិយោគទឹកប្រាក់ជិត៣លានដុល្លារអាមេរិក ដល់ខេត្តសៀមរាប ដើម្បីគាំពារនិងធានាថាកុមារគ្រប់រូបទទួលបានការអប់រំថ្នាក់មូលដ្ឋាន។

នេះបើតាមលទ្ធផលនៃកិច្ចប្រជុំពិភាក្សាលើបាយការណ៍សកម្មភាពប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ការិយាល័យប្រតិបត្តិ នៃអង្គការទស្សនពិភពលោក ខេត្តសៀមរាប ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងគោលបំណងបង្ហាញសមិទ្ធផលសម្រេចបានប្រចាំឆ្នាំ២០២១ និងបន្តកិច្ចសហប្រតិបត្តិការ ភាពជាដៃគូល្អបន្តទៀតក្នុងផែនការឆ្នាំ២០២២ ក្រោមការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ទឹកប្រាក់ចំនួន៣លានដុល្លាអាមេរិកនេះ ដើម្បីធានាថាកុមារគ្រប់រូបទទួលបានការអប់រំថ្នាក់មូលដ្ឋាន ទទួលបានការការពារ និងការចូលរួម មានសុខភាពល្អ និង ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ខណៈពេលដែលក្រុមគ្រួសាររបស់ពួកគេត្រូវបានគាំទ្រដើម្បីទទួលបានជីវភាពល្អប្រសើរ។

ថវិកានេះនឹងគាំទ្រដល់គម្រោងនានានៅក្នុងស្រុកចំនួន៥ នៃខេត្តសៀមរាប មានដូចជាស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកពួក ស្រុកក្រឡាញ់ និងស្រុកវ៉ារិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here