ដោយៈ សុផារី
ភ្នំពេញៈ ក្រុមហ៊ុន NagaCorp ដែលជាប្រតិបត្តិកររបស់ណាហ្គាវើលដ៍ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបានប្រកាសថា ខ្លួនបានខាតធុនអស់១៤៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដោយសាររងផលប៉ះពាល់ដោយការភាគច្រើន បណ្ដាល់មកកាស៊ីណូបានបិទទ្វារជាង៦ខែ នៅក្នុងឆ្នាំ២០២១។
កាលពីឆ្នាំ២០២០ ក្រុមហ៊ុនមានប្រាក់ចំណេញចំនួន១០២,៣លានដុល្លារអាមេរិក ខណៈការខាតធុននេះ តាមពីក្រោយចំណូលដុលបានធ្លាក់ចុះ៧៤,៣ភាគរយ សម្រាប់រយៈពេលដូចគ្នា។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុននេះកត់ត្រា ប្រាក់ចំណេញដុលមិនទាន់កាត់កងចំណាយពន្ធ និងផ្សេងៗ (ឬ EBITDA) ក្នុងឆ្នាំ ២០២១ នេះ មានចំនួន២២,៤លានដុល្លារ ដែលធ្លាក់ដល់ទៅ ៩១% បើធៀបនឹងឆ្នាំ២០២០។
ជាលទ្ធផលក្រុមហ៊ុនបានបង្ហាញថា ខ្លួនមានចំណូលដុល ឬ GGR សរុប២២៣,៥លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលធ្លាក់ចុះប្រមាណ ៧៤,៣ភាគរយបើធៀបនឹងឆ្នាំ ២០២០។
ក្រុមហ៊ុនបាននិយាយថា “ទោះបីជាមានការធ្លាក់ចុះខ្លាំង នៅក្នុងអាជីវកម្មសម្រាប់ភ្ញៀវ VIP ដោយសារតែការរឹតបន្តឹងការធ្វើដំណើរ ក្នុងតំបន់ក៏ដោយ ប្រាក់ចំណូលដុលរបស់ក្រុមហ៊ុន មិនរងផលប៉ះពាល់ជាអវិជ្ជមានទេ ដោយសារស្ថិរភាព តម្រូវការពីផ្នែកទីផ្សារអតិថិជន Premium Mass និង Mass”។
គម្រោងអភិវឌ្ឍន៍ Naga3 ដែលមានទឹកប្រាក់៣,៥ពាន់លានដុល្លាររបស់ NagaCorpកំពុងដំណើរការបុកគ្រឹះ ដោយការងារសាងសង់អាគារសំខាន់ៗ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការសាងសង់គ្រឹះ បន្ទប់ក្រោមដី និងជាន់ផ្ទាល់ដីរួចរាល់៕