តម្លៃប្រេងអាចហក់ឡើងដល់១២០ដុល្លារក្នុងមួយបារ៉ែល បើវិបត្តិរុស្ស៊ី-អ៊ុយក្រែនកាន់តែឡើងកម្ដៅ

ដោយៈសុខុម

ញូវយ៉ក: ធនាគារដ៏ធំរបស់សហរដ្ឋអាមេរិក JPMorgan ព្រមានថា តម្លៃប្រេង អាចហក់ឡើងដល់១២០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើការនាំចេញប្រេងឆៅរបស់រុស្ស៊ី ត្រូវបានបង្អាក់ដោយសារភាពតានតឹងជាមួយប្រទេសអ៊ុយក្រែន។

ការព្យាករនេះឆ្លុះបញ្ចាំងថា ប្រសិនបើការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី ចូលលុកលុយប្រទេសអ៊ុយក្រែនផ្ទុះឡើង វានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈអតិផរណាហក់ឡើងទូទាំងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីព្រសហ្បតិ៍ ទី៩ កុម្ភៈ។

លោកស្រី Natasha Kaneva ប្រធានផ្នែកយុទ្ធសាស្រ្តទំនិញសកលនៃធនាគារJPMorgan បានលើកឡើងតាមរយៈរបាយការណ៍មួយចេញផ្សា​យកាលពីល្ងាចថ្ងៃអង្គារ ទី៨ កុម្ភៈ ថា “ការរាំងស្ទះណាមួយដល់រំហូរប្រេងពីប្រទេសរុស្ស៊ី ដែលធ្វើឱ្យសមត្ថភាពផលិតប្រេង ធ្លាក់ចុះនៅក្នុងតំបន់ផ្សេងៗទៀត អាចនឹងធ្វើឱ្យតម្លៃប្រេង ហក់ឡើងដល់១២០ដុល្លារ ក្នុងមួយបារ៉ែលយ៉ាងងាយស្រួល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតមកត្រឹមថ្ងៃពុធ ទី៩ កុម្ភៈ នេះ តម្លៃប្រេងឆៅក្នុងមួយបារ៉ែលបានឈានដល់ប្រមាណ៩១ដុល្លារ។

ធនាគារ JPMorgan បានព្រមានថា ប្រសិនបើការនាំចេញប្រេងរបស់ប្រទេសរុស្ស៊ី ត្រូវបានកាត់បន្ថយពាក់កណ្តាល តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ទំនងជានឹងឈានដល់១៥០ដុល្លារ ក្នុងមួយបារ៉ែល។

តើអ្នកទាំងអស់គ្នានៅចាំបានទេថា តម្លៃប្រេងធ្លាប់បានហក់ឡើងខ្ពស់បំផុតគ្រប់សម័យកាលកាលពីខែកក្កដា ឆ្នាំ២០០៨ ដែលពេលនោះតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងរហូតដល់១៤៧,៥០ដុល្លារ ក្នុងមួយបារ៉ែល៕  CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here