កំណែទម្រង់ប្រព័ន្ធពន្ធដារធ្វើឱ្យចំណូលពន្ធកើនឡើងលើសផែនការជាង២៤ភាគរយ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ កំណែទម្រង់ប្រព័ន្ធពន្ធដារ របស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារនៅតែទទួលបានលើសពីផែនការដែលបានគ្រោងទុក ដោយក្នុងឆ្នាំ២០២១កន្លងទៅនេះ ចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារកើនលើសផែនការដល់ទៅជាង២៤ភាគរយ។

នៅក្នុងកម្មវិធីពិសេសមួយនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ២០២២ លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ឱ្យដឹងថា កំណែទម្រង់ប្រព័ន្ធពន្ធដាររបស់សម្ដេចតេជោក៏នៅតែបន្តយ៉ាងសកម្មដែរ រួមមានឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់ ហើយអភិក្រមមួយទៀតរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីៈ អនុវត្តន៍ការងារជាក្រុម ការអនុវត្តន៍ការងារដោយប្រកាន់ ខ្ជាប់ស្មារតីបុរេសកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា នៅក្នុងបរិបទកូវីដ១៩អ្នកជាប់ពន្ធជាច្រើនបានជួបនឹងបញ្ហាដោយមិនបានមកដាក់ប្រកាសបង់ពន្ធដោយផ្ទាល់ និងមានផលពិបាកជាមួយនឹងការដាក់លិខិតប្រកាស ដូច្នេះខាងពន្ធដារក៏បានរកដំណោះស្រាយដោយបានដាក់ឱ្យអនុវត្តន៍នូវការដាក់លិខិតប្រកាសបង់ពន្ធដាក់តាមប្រព័ន្ធអនឡាញ ( E-Filling ) ដែលធ្វើការប្រមូលចំណូលពន្ធនៅរក្សាបានភាពរឹងមាំ ។

ក្នុងឆ្នាំ២០២១កន្លងទៅអគ្គនាយកដ្ឋានពន្ធដាររកចំណូលបាន២,៧៨ពាន់លានដុល្លារអាមេរិក ធៀបនឹងផែនការច្បាប់ហិរញ្ញវត្ថុសម្រា់បការគ្រប់គ្រងឆ្នាំ២០២១គឺបានកើនឡើងរហូតដល់៥៣៨,៨៥លានដុល្លារអាមេរិក ឬប្រមាណ២៤,០២ភាគរយ ទោះបី សេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជានៅឡើយ ជាពិសេសនៅក្នុងបរិការណ៍នៃការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ១៩ និងរលកនៃការរីករាលដាលនិងវីរុសបំប្លែងថ្មីឥតឈប់ឈរនៃកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here