ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងបរិស្ថាន និងដៃញូអភិវឌ្ឍន៍នានារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងលើកទី៣ របស់គម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា (Combatting Marine Plastic Litter in Cambodia project)។
គំរោងនេះ មានការគាំទ្រដោយកម្មអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងស្ថានទូតជប៉ុន ដើម្បីពិនិត្យមើលលើលទ្ធផលការងារ ផែនការសកម្មភាពនិងថវិកា និងជំហានបន្ទាប់អនុវត្តគម្រោងឆ្នាំ២០២២ និង២០២៣។
កិច្ចប្រជុំនេះ មានការចូលរួមពីដៃគូអនុវត្តគម្រោងទាំងអស់ ដែលមកពី ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ កិច្ចប្រជុំបានធ្វើការពិភាក្សា លើវឌ្ឍនភាពគម្រោង បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងបានអនុម័តលើផែនការសកម្មភាព ផែនការថវិកាសម្រាប់អនុវត្តគម្រោងនៅឆ្នាំ២០២២ និង២០២៣៕