GDP របស់ខេត្តមួយរបស់​ចិន​ធំជាង GDP របស់កូរ៉េខាងត្បូង​និងប្រទេសជាច្រើនក្នុងពិភពលោកទៅទៀត

ដោយ៖ សុខុម

ប្រទេសចិន: ដូចដែលយើងបានដឹងហើយថា មហាយក្សចិន ដែលមានប្រជាជនរហូតដល់ទៅ១.៤៤៨លាននាក់គិតត្រឹមខែមករា ដើមឆ្នាំ២០២២ នេះគឺជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកដែលតែងតែប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញលើគ្រប់វិស័យជាមួយសហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទី១។

ហើយបើគិតពីចំនួនប្រជាជនចិន ដែលច្រើនជាងគេបំផុតក្នុងពិភពលោក និងទំហំសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសចិន ទាំងមូលគឺវាស័ក្ដិសមនឹងឈ្មោះមហាយក្សចិន ខ្លាំងណាស់ ហើយវាគ្មានអ្វីចម្លែកនោះទេ។ ទោះជាយ៉ាងណា វាពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែនដែលគ្រាន់តែផលិតផលក្នុងស្រុកសរុប (GDP) នៃខេត្តមួយរបស់ខេត្តចិន គឺមានទំហំធំជាង GDP របស់ប្រទេសកូរ៉េខាងត្បួង និងប្រទេសភាគច្រើនក្នុងពិភពលោកទៅទៀត។

យោងតាមទិន្នន័យផ្លូវការបង្ហាញថា សេដ្ឋកិច្ចនៃខេត្តគ័ងតុង (Guangdong) ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតរបស់ប្រទេសចិន ទំនងជាវ៉ាឈ្នះប្រទេសកូរ៉េខាងត្បូង ជាលើកដំបូងក្នុងឆ្នាំ២០២១ ហើយប្រសិនបើវាជាប្រទេសវិញនោះ វានឹងជាប់ចំណាត់ថ្នាក់កំពូលទី១០ នៅលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

GDP របស់ខេត្តគ័ងតុង ទទួលបានកំណើន៨%ឈានដល់១២,៤ទ្រីលានយ័ន ឬ ១,៩២ទ្រីលានដុល្លារអាមេរិក កាលពីឆ្នាំ២០២១ បើផ្អែកលើអត្រាប្តូរប្រាក់ជាមធ្យមប្រចាំឆ្នាំ។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំរបស់ខេត្តគ័ងតុង ដែលត្រូវបានផ្សាយទាំងស្រុងលើគេហទំព័រផ្លូវការរបស់ខេត្តនេះកាលពីថ្ងៃច័ន្ទ ទី២៤ មករា។

នេះមានន័យថា ទំហំសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខេត្តគ័ងតុង អាចធំជាទំហំសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ទាំងមូលទៅទៀតដែលមានត្រឹម១,៨២ទ្រីលានដុល្លារអាមេរិក និងទាបជាងតែបន្តិចប៉ុណ្ណោះបើធៀបនឹងទំហំសេដ្ឋកិច្ចប្រមាណ២ទ្រីលានដុល្លារអាមេរិក របស់ប្រទេសកាណាដា។ នេះបើយោងតាមការព្យាកររបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF៕

LEAVE A REPLY

Please enter your comment!
Please enter your name here