CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន២ទៀតក្នុង​ទុនវិនិយោគ ២២លានដុល្លារ

ដោយ៖ សុធារី​

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគ២២លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាមរយៈ​ការចុះ​ផ្សាយ​ព័ត៌មាន​ផ្លូវការរបស់ CDC ​តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី​១ YH FINE MATERIALS CO., LTD: គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា (Micro Silica & Silica Powder) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៨,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០៨កន្លែង។

ទី​២ MASTERY (MFG) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគចំនួន ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៤៧កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here