ក្រសួងប្រៃសណីយ៍ដាក់ឱ្យដំណើរការលេខកូដរួមសម្រាប់ការប្រើប្រាស់ទូរស័ព្ទចល័ត

ដោយ: សុផារី

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឱ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់សេវា ទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជា បានតម្រូវឱ្យប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស។

ក្រសួងបានរៀបចំលេខកូដរួម ដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ដូចខាងក្រោម៖

(១) *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ
(២) *1201# ពិនិត្យសមតុល្យទឹកប្រាក់
(៣) *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់
(៤) *1203*PIN# បញ្ចូលទឹកប្រាក់
(៥) 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងបញ្ជាក់ថា សាធារណជនអាចប្រើប្រាស់លេខកូដទាំង៥ ខាងលើបាន សំរាប់គ្រប់ប្រព័ន្ធទូរសព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្ដាច់សេវាបន្ថែម(Value Added Services) ដែលមិនត្រូវការប្រើ ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជន របស់ក្រុមហ៊ុនទូរសព្ទចល័តនីមួយៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here