រយៈពេល១០ខែកម្ពុជានាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់ជាង៥០០លានដុល្លារ

ដោយ: ម៉ាលីស

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២១នេះការនាំចេញកង់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់ចំនួនន៥១៤លានដុល្លារអាមេរិកធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០កន្លងទៅមានកំណើនប្រមាណ ២១ភាគរយ ។នេះបើតាមរយបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ទីផ្សារកង់របស់កម្ពុជា មានសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន អាស៊ាន បែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត អូស្ត្រាលី កូឡុំប៊ី កូរ៉េ អេស្ប៉ាញ អ៊ីតាលី និង កាណាដា ហើយតាមរយៈកំណើននៃការនាំចេញនេះដែរ បានបង្កើតឱកាសការងារនិងប្រាក់ចំណូលជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ។

បច្ចុប្បន្ន ក្នុងប្រទេសកម្ពុជាមានរោងចក្រដំឡើងនិងផលិតកង់ចំនួន៥ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្នុងខេត្តស្វាយរៀង ភាគអាគ្នេយ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ការនាំចេញរបស់កម្ពុជានៅតែរឹងមាំ។ ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២១ ការនាំចេញសរុបមានតម្លៃ១៥,៧២៩លានដុល្លារ។

កាលពីឆ្នាំមុនការនាំចេញកង់របស់កម្ពុជាមានចំនួន ៥២០ លានដុល្លារអាមេរិក កើនឡើង២៧ភាគរយធៀបនឹងឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here