ទឹកប្រាក់ជិត៤៥ពាន់លានដុល្លារត្រូវបានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចនៅគិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំនេះ

ដោយៈម៉ាលីនណា

ភ្នំពេញៈ បណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានទម្លាក់ទឹកប្រាក់ជិត៤៥ពាន់លានដុល្លារ ក្នុងសកម្មភាពអាជីវកម្មនានា ដែលជាផ្នែក​មួយដ៏សំខាន់ ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជាបានឲ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា បានផ្តល់ឥណទានសរុប១៨៥,១ទ្រីលានរៀល ស្មើនឹងប្រមាណជាង ៤៤,៩ប៊ីលានដុល្លារអាមេរិក កើនឡើង២៣ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។

ឥណទានដ៏ច្រើនសន្ឋឹកសន្ឋាប់នេះ បានគ្របដណ្តប់លើវិស័យកសិ​កម្ម សំណង់ កម្មន្តសាល សេវាកម្ម ការជួញដូរដុំនិងរាយ និងអង្គភាពគ្រួសារជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here