សិក្សាស្វែងយល់ពី”ទ្រព្យនៅក្នុងអាជីវកម្ម”

 ដោយៈកុសមា

         ភ្នំពេញៈ ទ្រព្យនៃអាជីវកម្ម គឺជាតម្លៃដែលតំណាងឲ្យអាជីវកម្មនោះ។ ទ្រព្យក្នុងអាជីវកម្ម ត្រូវបានគេកំណាត់ចំណាត់ថ្នាក់ខុសៗគ្នា ផ្អែកទៅលើរបៀបដែលអ្នកឲ្យតម្លៃវា។

ទ្រព្យត្រូវបានគេចែកជាពីរធំៗមានដូចជា ទ្រព្យរូបី និងទ្រព្យអរូបី។

-ទ្រព្យរូបី គឺជាទ្រព្យពិតដែលអ្នកអាចមើលឃើញ និងប៉ះបាន ដូចជាទំនិញ ដី អាគារ រថយន្តក្រោមកម្មសិទ្ធរបស់អាជីវកម្មឬសម្ភារៈផ្សេងៗ។ នៅក្នុងទ្រព្យនោះត្រូវបានគេចែកជាពីរទៀត គឺទ្រព្យរយៈពេលខ្លី និងទ្រព្យរយៈពេលវែង។ ទ្រព្យរយៈពេលខ្លីគឺជាទ្រព្យទាំងឡា​យណា ដែលអាចបង្វិលចេញជាសាច់ប្រាក់ បានរយៈពេលលឿនជាង១ឆ្នាំ ដូចជាបំណុល ដែលគេជំពាក់យើងដោយគ្មានការប្រាក់ (AR), ទំនិញ, សម្ភារៈ…។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទ្រព្យរយៈពេលវែងសំដៅលើទ្រព្យ ដែលយើងពិបាកលក់ចេញប្តូរយកសាច់លុយវិញបាន ដូចជាដី, អាគារ, បំណុលដែលគេជំពាក់មានការប្រាក់…។

-ទ្រព្យអរូបី គឺជាទ្រព្យដែលយើងមិនអាចមើលឃើញ មានដូចជាកម្មសិទ្ធិបញ្ញា, ពាណិជ្ជសញ្ញា, ប៉ាតង់, ឬយីហោអាជីវកម្ម។

ដូចនេះដើម្បីរៀបចំទ្រព្យអាជីវកម្ម អោយបានត្រឹមត្រូវគួរសិក្សាចំនុចមួយចំនួនដូចខាងក្រោម:

១ ការកត់ត្រាទ្រព្យឲ្យបានច្បាស់លាស់

ការកត់ត្រារាប់ចាប់ពីពេលទិញទ្រព្យចូល បន្ទាប់មកមានទិន្នន័យផ្សេងទៀតដូចជា តម្លៃនៃទ្រព្យនីមួយៗ ការរំលោះ តម្លៃរួចដើម ការជួសជុល និងកែលម្អ និងការវាយតម្លៃទ្រព្យដទៃទៀត។

២ ទ្រព្យអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យ

តារាងទ្រព្យត្រូវបានគេដាក់បង្ហាញនៅក្នុង តារាងតុល្យការអាជីវកម្ម ដែលជាផ្នែកមួយនៃ របាយការណ៍ហិរញ្ញវត្ថុ ។

៣ ទ្រព្យអាជីវកម្មត្រូវបានគេឲ្យតម្លៃខុសៗគ្នា ហើយតម្លៃនោះអាចប្តូរផ្លាស់

ទ្រព្យក្នុងអាជីវកម្មទាំងអស់ ត្រូវតែមានតម្លៃរបស់វា  ប៉ុន្តែប្រភេទនៃទ្រព្យនីមួយៗត្រូវបានគេវាយតម្លៃខុសៗគ្នា ហើយតម្លៃនោះអាចប្រែប្រួល ទៅតាមស្ថានភាពជាក់ស្តែង​។ ទ្រព្យខ្លះមានតម្លៃខុសៗគ្នា ដោយសាររបៀប និងពេលវេលាដែលគេលក់វាចេញ។ តម្លៃនៃទ្រព្យណាមួយ ត្រូវបានគេកំណត់ដោយការវាយតម្លៃ ឬយកតម្លៃដើមដកជាមួយការរំលោះ។

ប្រសិនបើគេយកទ្រព្យទៅលក់យកលុយភ្លាមៗ(ឧទាហរណ៍ថាក្ស័យធន ត្រូវការលុយសងបំណុល) តម្លៃនៃទ្រព្យនោះ នឹងត្រូវបានគេឲ្យទាបជាងតម្លៃជាក់ស្តែង។ ពេលខ្លះទ្រព្យអាជីវកម្មប្រែប្រួល ទៅតាមរយៈពេលប្រើប្រាស់ និងversionរបស់វា ឬក៏ដោយ​សារស្ថានភាពទីផ្សារ។

៤ ទ្រព្យអាជីវកម្មនៅក្នុងពន្ធដារ

ទ្រព្យមួយចំនួននៅក្នុងអាជីវកម្ម អាចធ្លាក់តម្លៃចុះតាមរយៈពេលប្រើប្រាស់ ដូចជារថយន្តជាដើម ប៉ុន្តែអចលនវត្ថុនៃអាជីវកម្ម(ដី និងអាគារ) មិនអាចធ្វើការរំលោះបានទេ តែអចលនទ្រព្យផ្ទាល់ខ្លួនអាចរំលោះបាន។ ដំណើរនៃការរំលោះទ្រព្យនេះ នៅក្នុងភាសាគណនេយ្យគេហៅវាថា ការរំលោះ។ ការរំលោះគឺជាការចំណាយដែលអាចទម្លាក់តម្លៃទ្រព្យណាមួយ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបង់ពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here