រដ្ឋាភិបាលចិនប្រកាសផ្តល់ជំនួយ១៥០០លានដុល្លារអាមេរិកសម្រាប់ជំរុញការអភិវឌ្ឍនៅកម្ពុជានិងក្នុងតំបន់អាស៊ាន

ដោយៈលក្ខិណា

ភ្នំពេញៈ ប្រធានាធិបតីចិនលោកស៊ី ជិនពីង បានប្រកាសផ្តល់កញ្ចប់ថវិកាប្រមាណ១៥០០លានដុល្លារអាមេរិក ដល់ប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ជំរុញការអភិវឌ្ឍរយៈពេល៣ឆ្នាំ។

ការប្រកាសនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូ តាមប្រព័ន្ធវីដេអូថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ ប្រាប់អ្នកកាសែតនៅក្រោយកិច្ចប្រជុំថា ប្រធានាធិបតីចិនលោកស៊ី ជិនពីង សន្យាផ្តល់ថវិកា១៥០០លានដុល្លារ សម្រាប់ជំនួយអភិវឌ្ឍអាស៊ាន រយៈពេល៣ឆ្នាំ និងថែមទាំងប្រកាសថា ចិន នឹងនាំចូលផលិតផលរបស់អាស៊ាន ស្មើនឹង១៥០ពាន់លានដុល្លារចូលទៅកាន់ទីផ្សារចិន។

លោកបន្តថា “ពិសេសជាងនេះ ចិននឹងជំរុញការតភ្ជាប់ ឌីជីថលសេដ្ឋកិច្ច និងផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រវ័យក្មេ ងរបស់អាស៊ាន៣០០នាក់ ទៅសិក្សាជំនាញវិទ្យាសាស្ត្រនៅចិននាពេលខាងមុខ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ចិន ទទួលស្គាល់តួនាទីស្នួលរបស់អាស៊ាន ក្នុងការជំរុញកិច្ច សហប្រតិបត្តិការនៅក្នុងវិស័យទាំងឡាយ សន្តិសុខ សេដ្ឋកិច្ច និងនយោបាយ នៅក្នុងតំបន់ ពិសេសយន្តការទាំងឡាយ ដែលអាស៊ានបានបង្កើតឡើង ។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បន្តគាំទ្រគោលការណ៏ ទស្សនទានរបស់អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិជាដើម ។

ប្រមុខរដ្ឋាភិបាលអាស៊ានចិន ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនលើគ្រប់វិស័យ ដើម្បីកសាងតំបន់មួយដែលមានស្ថិរភាព សន្តិសុខ និងវិបុលភាព។ អាស៊ាន-ចិន បញ្ជាក់សារជាថ្មីឡើងវិញពីសារៈសំខាន់ តួនាទីស្នូលរបស់អាស៊ាននៅក្នុងមជ្ឈ​ភាពតំបន់ និងគាំទ្រការធ្វើសមា ហរណកម្មអាស៊ាន និងគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់អាស៊ាន ធ្វើយ៉ាង ណាឱ្យអាស៊ានក្លាយជាសហគមន៏រួមនៅ២០២១។ ពិសេសជម្រុញកិច្ចសហប្រតិបត្តិការផ្សេងទៀត ក្នុងការអភិវឌ្ឍ និងបន្តបង្កើតជំនឿ និងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តការឈ្នះឈ្នះ។ អាស៊ាន-ចិន ប្រកាសគាំទ្រពហុភាគីនិយម ដោយធ្វើយ៉ាងណា ពិសេសយន្តការ កិច្ចសហប្រតិបត្តិការតំបន់ ឱ្យមានលក្ខណៈបើកចំហរ និងបន្តគាំទ្រតួនាទីស្នួលរបស់អាស៊ាននៅក្នុង យន្តការតំបន់។

ប្រទេសចិនក៏បានគាំទ្រអាស៊ាន ក្នុងការគាំទ្រតួនាទីអាស៊ានកាន់តែខ្លាំង ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ G20 និង APEC។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានបើកទំព័រថ្មីក្នុងការពិនិត្យមើល ភាពជាដៃគូក្នុងរយៈពេល៣០ឆ្នាំ និងប្រមើលទៅមុខបន្តទៀត សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលផ្តល់ផលប្រយោជន៏ទៅវិញ ទៅមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here