រដ្ឋាភិបាល​ដាក់​ផែនការ​ចំណូល​ឆ្នាំ២០២១ ត្រឹម​ជិត ៥ពាន់​លាន​ដុល្លារ​អាមេរិក

ដោយ​ចរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​កំណត់​ផែនការ​ចំណូល សម្រាប់​ឆ្នាំ ២០២១ខាងមុខនេះ ដោយ​កំណត់​ចំណូល​ថ្នាក់ជាតិ​ត្រឹមតែ ៤.៩០២លាន​ដុល្លារ​អាមេរិក ត្រូវជា ១៦,៩០ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប ថយចុះ ១៧,៣ភាគរយ​ធៀប​នឹង​ឆ្នាំ ២០២០ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រោយ​សម័យប្រជុំ​ពេញអង្គ​គណៈ​រដ្ឋ​ម  ន្ត្រី​កាលពី​សប្តាហ៍​មុន។

តាម​សេចក្តីប្រកាស​ដដែល​នេះ​បានអោយដឹងថា កម្ពុជា​បានកំណត់​ចំណូល​ចរន្ត​ថ្នាក់ជាតិ សម្រេច​ឱ្យបាន​ប្រមាណ ៤.៨៤៧លាន​ដុល្លារ​អាមេរិក ត្រូវ​ជាង១៦,៧១ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ថយចុះ​ប្រមាណ១៧,៥ភាគរយ​ធៀប​នឹង​ឆ្នាំ២០២០ ។ ចំណូល​សារពើពន្ធ ត្រូវ​កំណត់​យក​អោយបាន៤.៣០៩លាន​ដុល្លារ​អាមេរិក ឬ​ស្មើ​ប្រមាណ១៤,៨៦ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ថយចុះ១៦,៩ភាគរយ​ធៀប​នឹង​ឆ្នាំ ២០២០ ។

ក្នុងនោះ​ចំណូល​គយ​និង​រដ្ឋាករ គ្រោង​ចំនួន២.៣៣៩លាន​ដុល្លារ​អាមេរិក ឬ៨,០៥ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប ថយចុះ ១៨,៥ភាគរយ​ធៀប​នឹង​ឆ្នាំ២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក​ចំណូល​ពន្ធដារ ដែលជា​ចំណូល​សំខាន់​មួយ​នោះ ក្នុង​ឆ្នាំ២០២១ គ្រោង​រក​ចំណូល​ឲ្យ​បាន១.៩៧៣លាន​ដុល្លារ​អាមេរិក ត្រូវជា៦,៨០ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ថយចុះ១៥ភាគរយ​ធៀប​នឹង​ឆ្នាំ ២០២០ ។ ដោយឡែក​សម្រាប់​ចំណូល​មិនមែន​សារពើពន្ធ​វិញ​រដ្ឋាភិបាល បានគ្រោង​ចំនួន៥៣៨លាន​ដុល្លារ​អាមេរិក។ ចំណូល​ទាំងនេះ​រដ្ឋាភិបាល​មិនបាន​ដាក់ចេញ​នូវ​ប្រភេទ​ពន្ធ​ថ្មី ឬ​បង្កើន​អត្រាពន្ធ​នោះទេ ។

ក្នុង​សេចក្តីប្រកាស​នេះ​បាន​បញ្ចា​ក់ថា ក្របខ័ណ្ឌ​ថវិកា​ឆ្នាំ២០២១ មាន​គោលដៅ​បង្កើន​ចំណូល​ចរន្ត​ថវិការដ្ឋ ឱ្យបាន​ស្មើនឹង១៨ភាគរយ នៃ​ផលិត​ផលិត​ក្នុងស្រុក​សរុប ដែលមាន​ការថយចុះ​ចំនួន៥,៦៣ភាគរយ ធៀប​នឹង​ឆ្នាំ ២០២០ ពោលគឺ​នឹង​សម្រេចបាន​ជាង​គោលដៅ​នៃ​ការប្រមូល​ចំណូល​ចរន្ត​ថវិការដ្ឋ ដែល​ត្រូវបាន​កំណត់ឱ្យ​កើន​ជា​មធ្យម ០,៣ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​មួយឆ្នាំ នៅក្នុង​យុទ្ធសាស្ត្រ​កៀងគរ​ចំណូល​ឆ្នាំ ២០១៩-២០២៣ គឺ​ដោយសារតែ​កត្តា​សត្យានុម័ត នៃ​ការ​ផ្ទុះឡើង​ជំងឺ​កូ​វីដ១៩ និង​គ្រោះមហន្តរាយ​នៃ​ទឹកជំនន់​ឆ្នាំ២០២០នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here