CGCC​ ផ្តល់​ធានា​ឥណទាន​ដល់ជាង​ ៤០០​ក្រុមហ៊ុន​ ក្នុង​ទំហំ​ទឹកប្រាក់​ជិត​ ៥០​លាន​ដុល្លារ​អាមេរិក

ដោយ៖ សហការី

ភ្នំពេញ៖ គិត​ត្រឹម​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២ សាជីវកម្ម​ធានា​ឥត​ទាន​កម្ពុជា​ (CGCC) បានផ្តល់​ធានា​ឥណទាន​ដល់​៤៤៨ក្រុមហ៊ុន​អាជីវកម្ម​ ដែល​គិត​ជា​ប្រាក់៤៥,៥​លាន​ដុល្លារ​។​

សេវា​ធានា​ឥណទាន ត្រូវបាន​ប្រើប្រាស់​ក្នុង​គោលដៅ​គាំទ្រ​ក្រុមហ៊ុន​អាជីវកម្ម ជាពិសេស អាជីវកម្ម​ខ្នាតតូច និង​មធ្យម ឱ្យ​ទទួលបាន​ហិរញ្ញប្បទាន​ផ្លូវការ​។

បច្ចុប្បន្ន សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី ​ដែល​បញ្ចេញ​ដោយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​(PFIs) របស់ CGCC ទៅកាន់​អ្នកស្នើសុំ​កម្ចី ក្រោម​គម្រោង​ធានា​ឥណទាន​ដែល​បានដាក់​ចេញ​ដោយ CGCC​។

នេះបើតាមការចេញផ្សាយរបស់សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា នៅថ្ងៃទី ខែមិថុនា ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្វែងយល់​អំពី​លក្ខណៈវិនិច្ឆ័យ​ដែល PFIs ប្រើប្រាស់​ដើម្បី​វាយតម្លៃ​លើ​សំណើសុំ​ឥណទាន អាចជួយ​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​ត្រៀមខ្លួន​បានល្អ​ប្រសើរ​ជាមុន ក្នុងការ​ទទួលបាន​ក​ម្ចី​ដែលមាន​ការធានា​ពី CGCC​។​

លោក ណូ លីដា អគ្គនាយករង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា លើកឡើងថា​ “​ការ​បង្រួម​គម្លាត​តម្រូវការ និង​ការផ្គត់ផ្គង់​ឥណទាន​ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច និង​បេសកកម្ម​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​សម្រាប់​ផ្តល់​ការធានា​ឥណទាន​លើ​កម្ចី​ដល់​អាជីវកម្ម ដើម្បី​ចែករំលែក​ហានិភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​កម្ចី និង​បង្កើន​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​”​។

កាលពី​ខែកញ្ញា ឆ្នាំ​២០២១ កន្លងមក សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បាន​ដាក់ឱ្យ​ដំណើរការ គម្រោង​ធានា​ឥណទាន​សម្រាប់​សហ​ហិរញ្ញប្បទាន (CFGS) ត្រូវបាន​បង្កើត​ឡើង ជា​ពិសេស​សម្រាប់​កម្ចី ដែល​បញ្ចេញ ​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី ២ (SCFS II) របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​។

គម្រោងធានា​ឥណទាន​សម្រាប់​សហ​ហិរញ្ញប្បទាន​នេះ ជួយ​គាំទ្រ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​ក្នុងការ​ផ្តល់​កម្ចី​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ ទៅកាន់​សហគ្រាស​ខ្នាតតូច និង​មធ្យម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here