សម្តេចតេជោ៖ កម្ពុជាប្រមូលបានចំណូលពន្ធដារ ប្រមាណ២ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដើមឆ្នាំ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រយៈពេល៤ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពន្ធដារប្រមាណ៥៣ភាគរយ ស្របពេលដែលចរន្តសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ គិតជាទឹកប្រាក់មានចំនួនប្រមាណ២ពាន់លានដុល្លារអាមេរិក។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ ជាង២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សម្តេចបានមានប្រសាសន៍ថា នៅពេលវិបត្តិជំងឺកូវីដ-១៩បានមកដល់ ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះពី៧ភាគរយនៅឆ្នាំ២០១៩ មករហូតដល់-២,១ភាគរយ ដែលនេះជាការធ្លាក់ចុះមួយដ៏អាក្រក់សម្រាប់កម្ពុជា។ ជាមួយគ្នានោះ ក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានខិតខំរើបម្រាស់ ដែលត្រឹមខែតុលា ឆ្នាំ២០២១ កម្ពុជាអាចបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញជាបណ្តើរៗ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនដល់៣ភាគរយ ជាមួយនឹងអតិផរណាទាប។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំនិយាយតែពីបញ្ហាពន្ធដារមួយគត់ ៤ខែយើងសម្រេចបានដល់៥៣ភាគរយ បានសេចក្ដីថា យើងក៏រកបានជាង២ពាន់លានដុល្លារដែរ។ សម្រាប់ប្រទេសតូចមួយ ផ្នែកពន្ធដារផ្ទៃក្នុង រកបានជាង២ពាន់លានដុល្លារ មិនមែនជារឿងតូចទេ។ ចរន្តសេដ្ឋកិច្ចដើរឡើងវិញ នៅពេលដែលដើរឡើងវិញ អ្នកបង់ពន្ធក៏ត្រូវតែបង់បានច្រើនដែរ ចំណែកពន្ធគយ ក៏ចាប់ផ្តើមមានកំណើន ដោយសារមានតម្រូវការក្នុងស្រុកពន្ធគយក៏មានកំណើនទៅតាមនោះដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចថ្លែងបន្តថា “ដូច្នេះ ក្នុងរយៈពេលមួយឆ្នាំនេះ ខ្ញុំគិតថាថវិការបស់យើង មិនពិបាកពេកនោះទេ ប៉ុន្តែខ្ញុំសូមជម្រាបថា យើងក៏មានតម្រូវការចិញ្ចឹមប្រជាពលរដ្ឋរបស់យើង ប្រមាណ៧០ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនជិត៣លាននាក់ ដែលរាជរដ្ឋាភិបាលត្រូវបញ្ចេញថវិកាមួយខែ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ប្រមាណជា៤០លានដុល្លារផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here