តើបដិវត្តន៍ឧស្សាហកម្មនៃដំណាក់ទំា៤ មានការវិវត្តយ៉ាងដូចម្តេច?

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ពិភពលោក បានបង្កើតបច្ចេកវិទ្យាថ្មីៗដើម្បីបម្រើដល់បដិវត្តន៍ឧស្សាហកម្ម ដែលបច្ចុប្បន្នបដិវត្តន៍ឧស្សាហកម្មមានការវិវត្តបាន៤ដំណាក់ ខណៈបដិវត្តន៍ឧស្សាហកម្មបានជួយសម្រួលដល់វិស័យឧស្សាហកម្មយ៉ាងខ្លាំង
ថ្ងៃនេះ គេហទំព័រ Cambodiafanancialtimes.com នឹងបង្ហាញសេចក្តីសង្ខេបនៃបដិវត្តន៍ឧស្សាហកម្មទាំង ៤ដំណាក់កាល។

បដិវត្តន៍ឧស្សាហកម្មលើកទី១៖ បានចាប់ផ្តើមនៅក្នុងចក្រភពអង់គ្លេស ក្នុងសតវត្សទី១៨ នឹងបាន រីករាលដាល ពេញ ប្រទេសអឺរ៉ុប និង ទ្វីបអាមេរិច។ បច្ចេកវិទ្យាថ្មីៗជាច្រើន ត្រូវបានបង្កើតឡើង ដោយអង់គ្លេស ដើម្បីជួយបម្រើក្នុងវិស័យឧស្សាហ៍កម្មថ្មី ដែលត្រូវបានបង្កើតឡើង។

មនុស្សបានផ្លាស់ប្តូរពីការធ្វើការងារស្រែចំការមកធ្វើការក្នុងឧស្សាហកម្ម វាយនភណ្ឌ និងរោងចក្រផលិតដែក។ ការរកឃើញ និង បង្កើតម៉ាស៊ីន ដើរដោយចំហាយទឹក បានជួយសម្រួល ការងារ មនុស្សជាច្រើន។

ឧស្សាហកម្ម ចាប់ផ្តើមផ្លាស់ប្តូរ ពីការងារប្រើប្រាស់ កំលាំងមនុស្ស ជំនួសដោយម៉ាស៊ីន ដែលបំពាក់ ម៉ាស៊ីនដើរដោយ ចំហាយទឹក។ការប្រើប្រាស់ ម៉ាស៊ីនជំនួស ការប្រើកំលាំង ដើរតួយ៉ាងសំខាន់ ក្នុងការបង្កើន ការផលិត នៅតាមរោងចក្រ ធ្វើឲ្យមនុស្សជាតិ ស្គាល់ការរីកចម្រើន យ៉ាងខ្លាំង។បដិវត្តឧស្សាហកម្ម ក៏បានចូលរួម ប្រែក្លាយជនបទ ទៅជា ទីក្រុងទំនើប ស៊ីវិល័យផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បដិវត្តន៍ឧស្សាហកម្មលើកទី២៖ បានចាប់ផ្តើម ពីឆ្នាំ១៨៧០ ដល់ ឆ្នាំ១៩១៤ មុនសង្គ្រាមលោក លើកទីមួយ។ក្នុងបដិវត្តន៍ ឧស្សាហកម្មលើកទី២នេះ ឧស្សាហកម្មចាស់ បន្តស្គាល់ការរីកចម្រើន និង ឧស្សាហកម្មថ្មី ក៏ចាប់កំណើតឡើង ដូចជា ឧស្សាហកម្មដែកថែប ប្រេង និង អគ្គីសនី។ ការរកឃើញអគ្គីសនី បានរួមចំណែកក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗ និងទំនើប ដូចជាទូរស័ព្ទ អំពូលភ្លើង ឧបករណ៍សម្រាប់ថត និងផលិតសម្លេង (Phonograph) និងម៉ាស៊ីនចំហេះ។

បដិវត្តន៍ឧស្សាហកម្មលើកទី៣៖ ឬហៅថាបដិវត្តន៍ ឌីជីថល ជាការផ្លាស់ប្តូរ ពីមេកានិច និងអេនណលឡូក អេឡិចត្រូនិច ទៅជា ឌីជីថល អេឡិចត្រូនិច ដែលចាប់ផ្តើមប្រហែលពីចុងទស្សវត្តទី៥០ ដល់ទស្សវត្តទី៨០ ជាមួយនឹង ការរីកសាយនៃឌីជីថល កុំព្យូទ័រ និងការរក្សាទិន្នន័យ ជាលក្ខណៈ ឌីជីថលដែលមានបន្តរហូត មកដល់បច្ចុប្បន្ន។ បដិវត្តន៍ឌីជីថល នេះក៏ សំដៅទៅលើ ការផ្លាស់ប្តូរ ដល់លឿនរហ័ស ដែលនំាមកដោយ ឌីជីថល Computing និង បច្ចេកវិទ្យា គមនាគមន៍ នៅអំឡុង ពាក់កណ្តាល នៃចុងសតវត្សទី២០។បដិវត្តន៍ឌីជីថល ជាការចាប់ផ្តើមនៃ យុគសម័យព័ត៌មាន។ការប្រើប្រាស់ យ៉ាងទូលំ ទូលាយ នៃឌីជីថល សៀគ្វី ក្នុងគ្រឿង អេឡិចត្រូនិច។បច្ចេកវិទ្យាទំនើប ដូចជា កុំព្យូទ័រ ទូរស័ព្ទចល័ត ឌីជីថល និង អ៊ីនធើណេត ត្រូវបានអភិវឌ្ឍ។

បដិវត្តន៍ឧស្សាហកម្មលើកទី៤៖ ត្រូវបានសម្គាល់ដោយ របកគំហើ ដ៏សំខាន់ នៅក្នុងវិស័យមួយចំនួន ដូចជាមនុស្សយន្ត ភាពវៃឆ្ងាតសប្បនិមិត្ត (Artificial Intelligence) ណាណូតិចណូឡូជី Quantum កុំព្យូទធីង internet of things ជីវបច្ចេកវិទ្យា (Biotechnology) ការបោះពុម្ភជាលក្ខណៈ 3D (3D printing) រថយន្តបើកដោយស្វ័យប្រវត្តិ។ ក្នុងបដិវត្តន៍នេះ មនុស្សជាតិស្គាល់ការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ អ្វីដែលកាន់តែពិសេសទៅទៀត ទូរស័ព្ទស្មាតហ្វូន កាន់តែទំនើប និងមានល្បឿនលឿន មនុស្សយន្ត កាន់តែមានភាពឆ្លាតវៃ រថយន្តអាចបើកបរ ដោយខ្លួនឯងមិនត្រូវការមនុស្សបញ្ជា ការកែប្រែហ្សែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here