សមាគម​ និង​អង្គការ​អន្តរជាតិ​​ជា​ច្រើន​​រៀបចំ​កម្មវិធីបណ្តុះបណ្តាល SME ដើម្បី​អភិវឌ្ឍអាជីវកម្ម​ជាអាជីវកម្មតាមបែបឌីជីថល​

ដោយ៖ សុផារី

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការ​ជាមួយ​អង្គការ​ជាតិ​និងអន្តរជាតិ​ជាច្រើន​រៀបចំ​ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនតូច និងមធ្យម លើអាជីវកម្មបែបឌីជីថល” (SME Incubation Programme on Digitalization) សម្រាប់ជំនាន់ទី២ ដើម្បី​អភិវឌ្ឍអាជីវកម្ម​ជាអាជីវកម្មតាមបែបឌីជីថល​។​

កម្មវិធី​នេះ​​​នឹង​ចាប់ផ្តើមទទួលពាក្យ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ និង​ផុតកំណត់ទទួលពាក្យថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។​

កម្មវិធីនេះរៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដោយមានការគាំទ្រដោយ ភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រសួងពាណិជ្ជកម្ម (MOC) និងសហគ្រិនខ្មែរ (KE) ក្រោមការអនុវត្តការផ្តួចផ្តើមថ្មីសំខាន់មួយ នៃគម្រោងពង្រីកការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា (Go4eCAM) ជាមួយនឹងការផ្តោតលើជំនាញ និងសហគ្រិនភាព សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (SME eBiZnest) ដែលត្រូវបានផ្តល់ការគាំទ្រហិរញ្ញវត្ថុដោយកម្មវិធី Enhance Integrated Framework (EIF) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។

កម្ម​វិធី​នេះ​ផ្តល់​អាទិភាព​ដល់​វិស័យអាទិភាពដូចជា​ សិប្បកម្ម កសិកម្ម និងកែច្នៃផលិតផលកសិកម្ម កែច្នៃសម្លៀកបំពាក់ ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន និង​ផលិតកម្មខ្នាតតូចក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លក្ខណៈសម្បត្តិអាជីវកម្មដែលអាចចូលរួមក្នុងកម្មវិធី មាន​ដូចជា អាជីវកម្មដែលបានចុះបញ្ជី និងពុំទាន់បានចុះបញ្ជីអាជីកម្មកែច្នៃ និងចែកចាយផលិតផល (ក្រៅពីសេវាកម្ម) មានទស្សនវិស័យពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល អាជីកម្មដែលដឹកនាំដោយស្ត្រីឬ​មានស្រ្តីជាម្ចាស់ ឬអាជីវកម្មដែលមានមូលដ្ឋាននៅតាមបណ្តា​ខេត្តនឹងត្រូវបានលើកទឹកចិត្ត ហើយ​មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here