ផ្សារទំនើបថ្មីមួយបើកដំណើរការនៅខ័ណ្ឌសែនសុខ ខណៈតំបន់នេះក្លាយជាCBD

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ផ្សារទំនើបថ្មីមួយ ដែលមានទីតាំងនៅសង្កាត់រីកចំរើនដ៏លឿននៃខ័ណ្ឌសែនសុខ បានប្រកាសបើកដំណើរការនៅថ្ងៃនេះហើយ។

ក្រុមហ៊ុនជីប ម៉ុង រីថែល បានស្វាគមន៍សាធារណជន និងអតិថិជន ក្នុងកម្មវិធីបើកសម្ពោធដំណើរការ ផ្សារទំនើប ជីប ម៉ុង សែនសុខ នៅថ្ងៃទី ១៩ ខែមករាឆ្នាំ២០២២នេះ ដែលជាផ្សារទំនើបទី៣ ដែលសម្រេចការសាងសង់ និងបម្រើសេវាកម្មលក់រាយ ជូនពលរដ្ឋកម្ពុជាស្របតាមការរីកចំរើនរបស់ប្រទេសកម្ពុជា។

ការដាក់ដំណើរការផ្សារទំនើប ជីប ម៉ុង សែនសុខ នៅពេលនេះ គឺសបញ្ជាក់ពីចក្ខុវិស័យ ចូលរួមចំណែកឲ្យប្រទេសកម្ពុជារីកចំរើន តាមរយៈធ្វើអោយវិស័យលក់រាយមានភាពទំនើប និងផ្តល់ជូនប្រជាជនកម្ពុជាទទួលបានសេវាកម្មទាំងអស់នោះ ខណៈពេលដែលតម្រូវការសម្ភារៈប្រើប្រាស់ ម្ហូបអាហារ ព្រមទាំងការកម្សាន្ត កំពុងតែកើនឡើងនៅក្នុងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ជាទីតាំងរបស់ផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលងាយស្រួលសំរាប់ប្រជាពលរដ្ឋ ធ្វើដំណើរមកកាន់ទីនេះ ដែលជាប់នឹងគម្រោង ផាកលែន សែនសុខ របស់ ជីប ម៉ុង លែន ក្នុងខណ្ឌសែនសុខ។

ផ្សារទំនើប ជីប ម៉ុង សែនសុខ មានកំពស់៤ជាន់ ជាបណ្តុំហាងជាច្រើន ព្រមទាំងមានចំណតរថយន្តម៉ូតូដែលមានភាពធំទូលាយ ងាយស្រួលចតសំរាប់អតិថិជន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here