ធនាគារពិភពលោកផ្តល់ជំនួយជិត៧០លានដុល្លារដើម្បីកែលម្អវិស័យអប់រំនៅកម្ពុជា

ដោយ:ម៉ាលីនណា

ភ្នំពេញ: ធនាគារពិភពលោក បានអនុម័តជំនួយហិរញ្ញប្បទានសរុបចំនួន៦៩,២៥លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជាក្នុងការធ្វើឱ្យកាន់តែប្រ​សើរនូវលទ្ធភាព ប្រកបដោយសមធម៌ក្នុងការទទួលបានការ អប់រំជាមូល  ដ្ឋាន និងក្នុងការឆ្លើយតបឱ្យបានរហ័ស ទៅនឹងវិបត្តិនានាដែលប៉ះពាល់ដល់ប្រព័ន្ធអប់រំក្នុងប្រទេស។

កញ្ចប់មូលនិធិថ្មីនេះ រួមមាន ទឹកប្រាក់ចំនួន៦០លានដុល្លារអាមេរិក ដែលធនាគារពិភពលោក នឹងផ្តល់ជាឥណទាន តាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association/IDA) និងចំនួន៩,២៥លានដុល្លារអាមេរិកទៀត ដែលជាជំនួយឥតសំណងពីអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ ។

ហិរញ្ញប្បទាននេះ នឹងជួយទ្រទ្រង់ដល់គម្រោងកែលម្អការអប់រំទូទៅ General Education Improvement Project (GEIP) ដែលមានរយៈពេលប្រាំឆ្នាំ ជាមួយគោលបំណងជួយកម្ពុជា ក្នុងការឈានទៅសម្រេចចក្ខុវិស័យ នៃផែនការយុទ្ធសាស្ត្រនៃការអប់រំ ឆ្នាំ២០១៩-២០២ I (Education Strategic Plan/ESP 2019-2023)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចក្ខុវិស័យនោះគឺឆ្ពោះទៅ “បង្កើត និងអភិវឌ្ឍន៍ធនធានមនុស្សប្រកប​ដោយគុណភាពខ្ពស់ និងសីលធម៌ល្អ ដើម្បីអភវិឌ្ឍឱ្យបានសង្គមមួយដែលមានចំណេះដឹងជា មូលដ្ឋាន”។

ដើម្បីឈានទៅសម្រេចកម្មវត្ថុនេះ រដ្ឋាភិបាលកម្ពុជាបានបង្ហាញការ ប្តេជ្ញាចិត្តលៃលក រកដំណោះស្រាយដល់បញ្ហាប្រឈមធំពីរ គឺការរៀនចេះរបស់សិស្សនៅមានកម្រិតទាប និងវិសមធម៌ក្នុងលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋាន ក្នុងនោះ រួមមានការអប់រំសម្រាប់ក្មេងតូច, ការអប់រំកម្រិតបឋម និងការអប់រំកម្រិតមធ្យមសិក្សាចំណេះទូទៅ។

លោកស្រី Maryam Salim ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “កម្ពុជាពិតជាបានសម្រេចសមិទ្ធផលធំៗច្រើន នៅក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែបញ្ហានៅបន្តមាន នៅឡើយពាក់ព័ន្ធទៅនឹងលទ្ធភាពទទួលបានការអប់រំ ​ប្រកប​ដោយសមធម៌ ជាពិសេសសម្រាប់កុមារច្រើនក្រុម មានដូចជា កុមាររស់នៅតាមតំបន់ដាច់ស្រយាល, កុមារក្នុងគ្រួសារក្រីក្រ ឬក្នុងបណ្តាសហគមន៍ជនជាតិដើមភាគតិច និង កុមារមានពិការ ភាព។

ជាងនេះទៀត លទ្ធផលនៃការរៀនចេះរបស់សិស្ស បានរងការប៉ះទង្គិ​ចយ៉ាងខ្លាំង នៅពេលដែលសាលារៀនត្រូវបានបិទ ទ្វារយ៉ាងយូរ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកស្រីបន្តថា “យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងរកដំណោះស្រាយដល់បញ្ហាប្រឈមទាំងនេះ និងស្តារការអប់រំឱ្យកាន់តែមានភាពប្រសើរឡើងវិញថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here