ទោះប្រឈមនឹងវិបត្តិតែCSXនៅរក្សាបានកំណើនល្អប្រសើរ

ដោយៈគង់ ម៉ាលីនណា

 ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជា (CSX) នៅតែបង្ហាញពីកំនើនល្អប្រសើរ​របស់ខ្លួន ដោយមានការចុះបញ្ជីក្រុមហ៊ុន នៅលើទីផ្សារមានកំណើនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បើទោះបីជាឆ្នាំមានការរីករាលដាលនៃជំងឺកូវីដ១៩ក្តី។

តាមសេចក្តីប្រកាសព័ត៌មានរបស់ CSX បានឱ្យដឹងថា ទោះបីមានការបិទខ្ទប់មួយរយៈកាលពីដើមឆ្នាំ២០២១ ក៏ដោយបញ្ជីក្រុមហ៊ុនថ្មីៗ និងបន្តប្រតិបត្តិការជួញដូរទាំងឡាយដូចធម្មតា ។

CSX បានបញ្ជាក់ថា “ក្នុងឆ្នាំ ២០២១ ផ្សារមូលបត្រកម្ពុជា បានចុះបញ្ជីក្រុមហ៊ុន នៅលើទីផ្សារកំណើនជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រដែលក្រុមហ៊ុនមាននិមិត្តសញ្ញាមូលបត្រDBDE ហើយក៏បានចុះបញ្ជីមូលបត្របំណុលសាជីវកម្មឯកជន ជាលើកដំបូងបង្អស់ផងដែរ គឺមូលបត្របំណុលរបស់ក្រុមហ៊ុន ថែលកូថេក (Telcotech) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប(Royal Group)

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះបញ្ជីមូលត្រកម្មសិទ្ធិ DBDE នេះ បានប្រមូលមូលធនជាង១៥ប៊ីលានរៀល។ ចំណែកក្រុមហ៊ុនTelcotech វិញបានប្រមូលមូលធនចំនួន ៨០ប៊ីលានរៀល។

បរិមាណ និងតម្លៃជួញដូរភាគហ៊ុនជាមធ្យម នៅលើផ្សារមូលបត្រកម្ពុជានៅក្នុងឆ្នាំ២០២១ បានបំបែកកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីបើកដំនើរទីផ្សារ គឺមានចំនួន២៣៤,៦២៨ភាគហ៊ុន និងប្រមាណ១ពាន់លានរៀល រៀងគ្នាក្នុងមួយថ្ងៃ បើធ្វើការប្រៀបធៀបនឹងឆ្នាំ២០២០ទំហំ និងបរិមាណ និងតម្លៃជួញដូរ ជាមធ្យម មានការកើនឡើងប្រមាណ៤០០% និង ១២៧%រៀងគ្នា។ កំណើនទាំងនេះ ជាសញ្ញាណនៃការបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ចំណែកចំនួនគណនីជួញដូរនៅCSX បានកើនឡើងជាង៤ពាន់គណ​នីក្នុងឆ្នាំ២០២១ ពោលគឺឡើងដល់ជាង៣០.០០០គណនី។ លើសពីនេះទៅទៀតចំនួន អ្នកមានគណនីជួញដូរចល័ត (MTS) សរុបក៏បានកើនឡើងប្រមាណ៧០០០គណនីផងដែរ ហើយចំនួននៃការបញ្ជាទិញ តាមរយៈ MTS វិញបានកើនឡើងពី១២.៥ម៉ឺនបញ្ហាដល់៤៧,៧ម៉ឺនបញ្ហា ដែលជាកំណើន២៨១%បើប្រៀបទៅនឹងឆ្នាំ២០២០។ នេះបង្ហាញពីភាពជោគជ័​យ​ក្នុងការធ្វើឱ្យល្អប្រសើរឡើង នូវការជួញដូរតាមរយៈប្រព័ន្ធឌីជីថលនៅ CSX៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here