ក្រសួងសេដ្ឋកិច្ចផ្តល់សិទ្ធិសម្រេចកានតែធំលើលទ្ឋកម្មដល់ក្រសួងនិងស្ថាប័ននានា

ដោយៈ សុធារី

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រកាសលេខ០១០ សហវ.ប្រក ស្តីពីការផ្តល់កំរិតទឹកប្រាក់សិទ្ធិសម្រេច ក្នុងកិច្ចលទ្ធកម្មសាធារណៈ បានប្រគល់សិទ្ធិសម្រេចទទួលខុសត្រូវ លើកិច្ចលទ្ធកម្មសាធារណៈ ជូនក្រសួង ស្ថាប័ន រាជធានី ខេត្ត សហគ្រាសសាធារណះ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពថវិកា។

ការផ្តល់កំរិតទឹកប្រាក់សិទ្ធិសម្រេច ក្នុងកិច្ចលទ្ធកម្មសាធារណៈនេះ ក្នុងកម្រិតទឹកប្រាក់ធានាចំណាយដូចខាងក្រោម

ក្រោមទឹកប្រាក់៣០០លានរៀល សម្រាប់ថវិកាមន្ទីរជំនាញរាជធានី ខេត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមទឹកប្រាក់៥០០លានរៀល សម្រាប់ថវិការដ្ឋបាលខេត្ត។

ក្រោមទឹកប្រាក់៨០០លានរៀល សម្រាប់ថវិការដ្ឋបាលរាជធានីភ្នំពេញ។

ក្រោមទឹកប្រាក់៨០០លានរៀល សម្រាប់ថវិកាក្រសួង ស្ថាប័ន និងអង្គភាពថវិកាថ្នាក់កណ្ដាលក្រោមឱវាទ។

ក្រោមទឹកប្រាក់៨០០លានរៀល សម្រាប់ថវិកាគ្រឹះស្ថានសាធារណៈរដ្ឋបាល។

ក្រោមទឹកប្រាក់១០០០លានរៀល សម្រាប់ថវិកាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

ក្រោមទឹកប្រាក់ ១ ០០០លានរៀល សម្រាប់ថវិកាក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិ។

ក្រោមទឹកប្រាក់ ១៥០០លានរៀល សម្រាប់ថវិកាក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។

ក្រោមទឹកប្រាក់១៥០០លានរៀល សម្រាប់ថវិកាសហគ្រាសសាធារណៈ។

ក្រោមទឹកប្រាក់២០០០លានរៀល សម្រាប់ថវិការដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ក្រោមទឹកប្រាក់ ៣ ០០០លានរៀល សម្រាប់ថវិកាអគ្គិសនីកម្ពុជា។

តាមប្រកាសដដែល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងផ្ដល់ការលើកទឹកចិត្ត ដោយបង្កើនកម្រិតទឹកប្រាក់សិទ្ធិសម្រេច លទ្ធកម្មជាបន្តបន្ទាប់ រហូតទាំងស្រុងជូនចំពោះក្រសួង ស្ថាប័ន រាជធានី ខេត្ត សហត្រាសសាធារណៈ គ្រឹះស្ថានសាធារណះរដ្ឋបាល និងអង្គភាពថវិកា  ដែលអនុវត្តបានម៉ឹងម៉ាត់តាមវិធាន បទប្បញ្ញត្តិ នីតិវិធី លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ពិសេ​សអនុវត្តបានត្រឹមត្រូវ តាមកាលបរិច្ឆេទដែលមានកំណត់ ក្នុងផែនការលទ្ធកម្ម និងផ្ញើរបាយការណ៍អនុវត្តន៍ កិច្ចលទ្ធកម្មប្រចាំត្រីមាស ឆមាស និងឆ្នាំ មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តបានទៀងទាត់និងទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here