ធនាគារ ជីប ម៉ុង និងសាជីវកម្មធានាឥណទានកម្ពុជា រួមគ្នាគាំទ្រ SMEs តាមរយៈការផ្ដល់ការធានាលើកម្ចីដែលខ្វះទ្រព្យបញ្ចាំ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ នៅថ្ងៃទី១៣ មករា ២០២២នេះ ធនាគារជីបម៉ុង បានចុះហត្ថលេខាជាមួយសាជីវកម្មធានាឥណទានកម្ពុជា លើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីផ្ដល់ការធានាលើកម្ចីដែលខ្វះទ្រព្យបញ្ចាំសម្រាប់ពង្រីកនិងទ្រទ្រង់អាជីវកម្មជាពិសេសសម្រាប់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា។

លោក Jonh Bell អគ្គនាយកធនាគារជីបម៉ុង បានមានប្រសាសន៍ថា ធនាគារជីបម៉ុងតែងតែឈរលើគោលជំហរជួយគាំទ្រដល់អាជីវកម្មនិងសហគ្រាសធុនតូច និងមធ្យមកម្ពុជា តាមរយៈការផ្ដល់កម្ចីចំនួនច្រើន ជាមួយអត្រាការប្រាក់ទាប និងសំណង់រយៈពេលវែង ។ លើសពីនេះទៅទៀត ធនាគារជីបម៉ុងក៏តែងតែស្វាគមន៍រាល់កិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធក្នុងគោលដៅជួយអភិវឌ្ឍន៍ដល់អាជីវកម្មនិងសហគ្រាសធុនតូចនិងមធ្យមកាន់តែរឹងមាំនិងមាននិរន្តរភាព។

លោកបន្តថា កិច្ចព្រមព្រៀងរវាងធនាគារជីបម៉ុង និងសាជីវកម្មធានាឥណទាននៅពេលនេះ នឹងជួយឱ្យអតិថិជនរបស់ធនាគារជីបម៉ុង កាន់តែមានលទ្ធភាពខ្ពស់ក្នុងការទទួលបានកម្ចីបើទោះបីជាពួកគេពុំមានទ្រព្យតម្កល់គ្រប់គ្រាន់ក៏ដោយ។ កិច្ចសហការនេះ នឹងផ្ដល់ប្រយោជន៍ជាច្រើន ចំពោះធនាគារក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ដោយសារតែម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមដែលកំពុងត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ អាចសើ្នកម្ចីពីធនាគារជាមួយលក្ខខណ្ឌប្រសើរជាងមុន និងចំនួនកម្ចីច្រើនជាងមុន ក្រោមការធានាពីសាជីវកម្មធានាឥណទានកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជាបានលើកឡើងថាតាមរយៈកិច្ចព្រមព្រៀងនេះ នាគារជីប ម៉ុង នឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបន្ថែមរបស់ ស.ធ.ក. សរុបចំនួន២២ក្នុងការផ្តល់ប្រាក់កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់បណ្ដាសហគ្រាសធុនតូច និងមធ្យម។

តាមរយៈកិច្ចព្រមព្រៀងរវាងធនាគារជីបម៉ុង ជាមួយសាជីវកម្មធានាឥណទានកម្ពុជានេះ នឹងអាចជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមដែលមានលទ្ធភាពសង និងកំពុងត្រូវការកម្ចីសម្រាប់អភិវឌ្ឍន៏អាជីវកម្ម ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ឥឡូវនេះពួកគេអាចធ្វើការស្នើកម្ចីពីធនាគារ ជីប ម៉ុង បានដោយមានទំនុកចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here