ក្រុមហ៊ុនចិនមួយគ្រោងចិញ្ចឹមត្រីលើផ្ទៃទឹកសមុទ្រទំហំជិត២ពាន់ហិកតា នៅក្រុងព្រះសីហនុ

ដោយ: ម៉ាលីស

ព្រះសីហនុ: ក្រុមហ៊ុនជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ទទួលបានការគាំទ្រពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឱ្យវិនិយោគលើវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែនៅជិតតំបន់កោះដែកគោល និងកោះថាស លើផ្ទៃទឹកសមុទ្រចំនួន១៩៨៤ ហិកតា។

ក្នុងឱកាសជំនួបជាមួយលោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញការស្វាគមន៍និងគាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ ដែលផែនការនេះពិតជាសំខាន់សម្រាប់ជួយដល់ការអភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជានិងបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និងផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក វេង សាខុន ក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុនឱ្យបញ្ជូនឯកសារវាយតម្លៃលើផលប៉ះ ពាល់បរិស្ថាន និងសង្គមលើគម្រោងវិនិយោគវារីវប្បកម្មសមុទ្រនេះ មកក្រសួង និងជាពិសេសត្រូវធ្វើការស្នើសុំ និងមានការអនុម័តពីក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុនសិន ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអាចចុះកិច្ចព្រមព្រៀងលើការ អនុវត្តគម្រោងនេះជាមួយក្រុមហ៊ុនបាន ។

លោកស្រីតំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានមានប្រសាសន៍ថា បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នារវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ និងទទួលបានការណែនាំពីក្រសួង ក្រុមហ៊ុនបានធ្វើការពិនិត្យ សិក្សា និងពិភាក្សាជាមួយក្រសួងពាក់ ព័ន្ធ ជាពិសេសលើការសិក្សាវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយក្រសួងពាក់ព័ន្ធបាន សម្រេចកំណត់យកតំបន់កោះថាស ជាតំបន់សក្តិសម និងមានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here