ធនាគារអេស៊ីលីដាវិនិយោគ៣០លានដុល្លារអាមេរិកលើមូលបត្របំណុលនៃព្រលានយន្តហោះអន្តរជាតិតេជោ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១០ មករា ២០២២នេះ ធនាគារអេស៊ីលីដា បានសម្រេចវិនិយោគ៣០លានដុល្លារអាមេរិកលើមូលបត្របំណុលនៃគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ។

ពិធីចុះហត្ថលេខារវាងធនាគារអេស៊ីលីដា និងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះ Cambodia Airport Investment Co.,Ltd មានការចូលរួមពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោឱ្យដឹងថា ទឹកប្រាក់វិនិយោគដែលទទួលបានពីការលក់សញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់សាងសង់និងការអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន គម្រោងអាកាសយានដ្ឋានអន្តរជាតិបច្ចុប្បន្នសម្រេចបានប្រមាណ២៨ភាគរយ ត្រូវនឹងទឹកប្រាក់សរុបប្រមាណ៣៧៥លានដុល្លារអាមេរិក មិនទាន់រាប់បញ្ចូលនូវតម្លៃដីដែលបានវិនិយោគរួចហើយនោះទេ។

ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេនៅប្រទេសកម្ពុជា ដែលមានជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យសំណង់ ការគ្រប់គ្រងអចលនទ្រប្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗ ជាច្រើនដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប អូឡាំព្យាជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here