មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបន្តកសាងសមត្ថភាពសហគ្រិនក្នុងការទទួលបានហិរញ្ញប្បទាន និងការប្រើប្រាស់ឌីជីថលនៅក្នុងអាជីវកម្ម

ដោយ៖ សុធារី

ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានផ្តល់អាទិភាពលើការបង្កើនសមត្ថភាពសហគ្រាស ក្នុងការទទួលបានឥណទានពីធនាគារ លើកកំពស់ការប្រើប្រាស់បច្ចេកវិទ្យា និងឌីជីថល និងការផ្តល់ហិរញ្ញប្បទានឥតសំណងដល់ធុរកិច្ច ដែលមានសក្តានុពល ដើម្បីជំរុញឱ្យសហគ្រាសកាន់តែរីកចម្រើន ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។

នេះបើតាមលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព លើកទី១០ កាលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារក្នុងឆ្នាំ២០២១ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២២ ក្នុងការបន្តចក្ខុវិស័យរបស់ខ្លួនលើការចូលរួមគាំទ្រសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីក្នុងស្រុក និងចូលរួមលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាឱ្យមានភាពរស់រវើក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បាន ណែនាំគោលការណ៍ ក៏បានអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២២របស់ក្រុមការងារ។

លោកបានផ្តល់គោលការណ៍ណែនាំ ដើម្បីជួយគាំទ្រសហគ្រាសតុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី មានដូចជា ១- ពង្រីកកម្មវិធីកសាងសមត្ថភាពសហគ្រិនក្នុងការទទួលបានហិរញ្ញប្បទាន និងការប្រើប្រាស់ទីដីថលនៅក្នុង អាជីវកម្ម

២- បន្តផ្តល់បន្ថែមនូវកម្មវិធីសហហិរញ្ញប្បទាន និងហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី ដែលមានសក្តានុពល ៣- ផ្ដល់ការគាំទ្រជាលក្ខណៈបណ្តុំនៃកម្មវិធីដល់សហត្រាសដែលមានតម្រូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ និង៤- បន្តអនុវត្តកម្មវិធីកសាងសមត្ថភាពសហគ្រាស ដែលអាចជួយបង្កើនឱកាសក្នុងការផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់ ផលិតកម្មសាកល និងទីផ្សារនាំចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here