៥យុទ្ធសាស្ត្រសំខាន់ៗ ដើម្បីទប់ទល់ជាមួយដៃគូប្រកួតប្រជែងក្នុងអាជីវកម្ម

ដោយ: ម៉ាលីស

ភ្នំពេញ: នៅក្នុងទីផ្សារសេរី តើអាជីវកម្មមួយណាដែលមិនមានគូប្រជែង? ជាការពិតអាជីវកម្មជាច្រើន ប្រសិនជាមិនមានដៃគូប្រកួតប្រជែងទេ យើងមិនអាចលក់ផលិតផលចេញ និងដាច់ច្រើនបានដូចគ្នា។ ដើម្បីដំណើរការអាជីកម្មបាន យើងត្រូវដើរជាមួយអ្នកប្រណាំងប្រជែង និងចេះប្រើយុទ្ធសាស្ត្រទប់ទល់ជាមួយពួកគេ។ តើដើម្បីអាចរក្សាអាជីវកម្មឱ្យរឹងមាំបាន តើយើងត្រូវទប់ទល់ជាមួយដៃគូប្រកួតប្រជែងយ៉ាងដូចម្តេច?

នេះជាយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ដើម្បីទប់ទល់ជាមួយដៃគូប្រកួតប្រជែងអាជីវកម្មមានដូចជា:

១. ត្រូវស្វែងរកចំណុចបញ្ហាចម្បង ដែលអាចឱ្យអតិថិជនរបស់អ្នករត់ទៅរកដៃគូប្រជែង៖ នៅសុខៗស្រាប់តែអតិថិជនស្មោះស្ម័គ្រលែងទិញផលិតផលពីអ្នក តើនេះបណ្តាលមកពីមូលហេតុអ្វី? អ្នកត្រូវព្យាយាមរកអោយឃើញនូវចំណុចមួយនេះ ទើបអាចយកឈ្នះលើគូរប្រកួតប្រជែងបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. កុំខ្វល់ខ្លាំងពេកពីដៃគូប្រកួតប្រជែង៖ នេះមិនមែនមានន័យថាមិនខ្វល់សោះឡើយ ប៉ុន្តែពេលខ្លះព័ត៌មានដែលអ្នកទទួលបានគឺសុទ្ធសឹងជាការបំភាន់ភ្នែក ដែលពោរពេញដោយឈុតឆាកសម្តែងតែប៉ុណ្ណោះ។

៣. ពង្រឹងអាជីវកម្មខាងក្នុង៖ ទោះអាជីវកម្មធំឬតូចត្រូវមានការគ្រប់គ្រង និងពង្រឹងរចនាសម្ព័ន្ធខាងក្នុងឱ្យបានល្អ ហើយធានាថាទោះជួបបញ្ហាអ្វី អាជីវកម្មនៅតែអាចដើរទៅមុខបាន។

៤.កសាងកេរ្តិ៍ឈ្មោះម៉ាក៖ ធ្វើយ៉ាងណាឱ្យអតិថិជនមានទំនុកចិត្តគ្រាន់តែលឺឈ្មោះម៉ាកហើយទិញយកដោយមិនចាំបាច់ខ្វល់ច្រើន។

៥.កុំប្រឡូកក្នុងសង្រ្គាមតម្លៃ៖ ត្រូវចាំថានៅពេលបញ្ចុះតម្លៃដើម្បីប្រកួតប្រជែងគ្នា ផលិតផលអ្នកអាចបាត់បង់នូវគុណតម្លៃ និងគុណភាព។ ហើយអតិថិជនអាចនឹងមាននូវសញ្ញាសួរ និងការសង្ស័យតើផលិតផលអ្នកល្អស័ក្តសមនឹងពួកគេតទៀតឬទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here