ទីផ្សារនាំចេញធំៗទាំង១០របស់កម្ពុជាក្នុងឆ្នាំ២០២១

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ឆ្នាំ២០២១ជាឆ្នាំដែលកម្ពុជាបានជួបវិបត្តិកូវីដ១៩កាន់តែធ្ងន់ធ្ងរជាងឆ្នាំ២០២០កន្លងទៅ តែការធ្វើពាណិជ្ជកម្មរបស់កម្ពុជានឹងប្រទេសនានាលើពិភពលោកនៅតែមានភាពល្អប្រសើរ ដែលរយៈពេល១០ខែក្នុងឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជាសម្រេចបានប្រមានជាង១៥ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងពាណិជ្ជកម្ម ការនាំចេញសម្រេចបានខ្ពស់បែបនេះ ដោយសារតែប្រទេសដែលមានទីផ្សារធំៗទាំង១០នៅតែមានតម្រូវការនាំចូលខ្ពស់ រួមមាន ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១.ប្រទេសអាមេរិក បាននាំចូលទំនិញពីកម្ពុជាក្នុងទំហំទឹកប្រាក់៦.០៧៥លានដុល្លារអាមេរិក កើនឡើង៤០ភាគរយ និងនាំចេញមកកម្ពុជា២៧៨លានដុល្លារអាមេរិក កើនឡើង៤២ភាគរយ។

២. ប្រទេសជប៉ុន នាំចូលទំនិញពីកម្ពុជាមានទឹកប្រាក់៩២០លានដុល្លារអាមេរិក កើនឡើង៥ភាគរយ និងនាំចេញមកកម្ពុជាមានទឹកប្រាក់៥២៩លានដុល្លារ កើនឡើង១ភាគរយ។

៣.ប្រទេសចិន នាំចូលទំនិញពីកម្ពុជាមានទឹកប្រាក់១២២២លានដុល្លារអាមេរិក កើនឡើង៤៩ភាគរយ និងនាំចេញមកកម្ពុជាវិញមានទឹកប្រាក់៧៧៦០លានដុល្លារអាមេរិក កើនឡើង៣៨ភាគរយ។

៤. ចក្រភពអង់គ្លេស បាននាំចូលទំនិញពីកម្ពុជា ប្រមាណ៥៩៩លានដុល្លារអាមេរិក ថយចុះ១៥ភាគរយ ខណៈនាំចេញមកកម្ពុជាវិញ៤៧លានដុល្លារអាមេរិក កើនឡើង១១ភាគរយ។

៥. ប្រទេសកាណាដា នាំចូលទំនិញពីកម្ពុជា៧៩០លានដុល្លារអាមេរិក កើនឡើង៣១ភាគរយ និងនាំចេញមកកម្ពុជាវិញមានទឹកប្រាក់៣២លានដុល្លារអាមេរិក ថយចុះ៣៣ភាគរយ ។

៦.ប្រទេសកូរ៉េ បាននាំចូលទំនិញពីកម្ពុជា១៥៧លានដុល្លារអាមេរិក កើនឡើង៣ភាគរយ ខណៈកូរ៉េនាំចេញមកកម្ពុជាវិញមានទឹកប្រាក់៤៨១លានដុល្លារអាមេរិក កើនឡើង១៣ភាគរយ។

៧. ប្រទេសអូស្ត្រាលីបាននាំចូលទំនិញពីកម្ពុជា១៥១លានដុល្លារអាមេរិក កើនឡើង៣៤ភាគរយ និងនាំចេញមកកម្ពុជា៨៩លានដុល្លារអាមេរិក កើនឡើង៤០ភាគរយ។

៨. ប្រទេសឥណ្ឌា បាននាំចូលទំនិញពីកម្ពុជា១០០លានដុល្លារអាមេរិក និងនាំចេញមកកម្ពុជា ១៤៤លានដុល្លារអាមេរិក។

៩. ប្រទេសថៃ បាននាំចូលទំនិញពីកម្ពុជាមានទឹកប្រាក់២៨៩លានដុល្លារអាមេរិក ថយចុះ៥១ភាគរយ និងនាំចេញមកកម្ពុជាវិញ២.៧៤២លានដុល្លារអាមេរិក កើនឡើង៧៩ភាគរយ៕

១០. ប្រទេសវៀតណាមនាំចូលទំនិញពីកម្ពុជា ៤០៩លានដុល្លារអាមេរិកកើនឡើង៤៦ភាគរយ និងនាំចេញមកកម្ពុជាវិញចំនួន២.៥៣០លានដុល្លារអាមេរិកកើនឡើង១៩ភាគរយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here