ក្រសួងពាណិជ្ជកម្មត្រៀមលក្ខណៈសម្រាប់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំនូវកិច្ចប្រជុំ នៃគណៈកម្មការជាតិសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ខាងមុខនេះ ដែលកិច្ចប្រជុំនេះគឺជាការត្រៀមខ្លួន ក្នុងការចូលរួមកិច្ចប្រជុំសំខាន់ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចប្រជុំសម្រាប់ត្រៀមរៀបចំ កិច្ចប្រជុំអាស៊ាននេះបានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន ទី១. បច្ចុប្បន្នភាពនៃការត្រៀមរបស់កម្ពុជា សម្រាប់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ដោយក្នុងនោះ មានការរាយការណ៍អំពីវឌ្ឍនភាព តាមក្រុមការងារពាក់ព័ន្ធ ដូចជាការរៀបចំខ្លឹមសារនិងឯកសារ ភ័ស្តុភារ ពិធីការ សន្តិសុខ ពត៌មាន ហិរញ្ញវត្ថុ ព្រឹត្តិការណ៍អម និងការគ្រប់គ្រងជំងឺកូវីដ-១៩ ជាដើម។

ទី២ បច្ចុប្បន្នភាពនៃការរៀបចំបញ្ជីសមិទ្ធផល អាទិភាពពីគ្រប់វិស័យក្រោមសសរស្តម្ភអាស៊ានទាំងបី សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះផងដែរ លោក បានជម្រាបដោយសង្ខេបជូនអង្គប្រជុំអំពី គោលដៅយុទ្ធសាស្ត្រ និងសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) ដែលកម្ពុជាបានត្រៀមសម្រាប់ឆ្នាំ២០២២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបច្ចុប្បន្នភាពការងារដែលក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម សម្រេចបានក្រោមការសហការជាមួយអន្តរក្រសួងពាក់ព័ន្ធ ក៏ដូចជាលេខាធិការដ្ឋានអាស៊ាន។

អង្គប្រជុំប្តេជ្ញាបន្តសហការគ្នា ធ្វើយ៉ាងណាឱ្យការត្រៀមរៀបចំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ប្រព្រឹត្តទៅបានដោយរលូននិងប្រកបដោយជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here