Huawei ចាប់ផ្ដើមចេញមុខប្រកួតប្រជែងជាមួយនឹង Tesla ទៅលើទីផ្សាររថយន្តអគ្គិសនី

ដោយ៖ ស្រីលិះ

ចិន៖ ក្រុមហ៊ុន Huawei បានចេញផ្សាយព័ត៌មានលម្អិតអំពីរថយន្តជាមួយនឹងលក្ខណៈបច្ចេកទេសដែលខ្លួនអះអាងថា គឺមានសមត្ថភាពខ្ពស់ និងបានយកឈ្នះ Model Y របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនល្អបំផុតសម្រាប់ផលិតផលទូរគមនាគមន៍ និងស្មាតហ្វូន នៅពេលនេះ បានប្រកាសជាចំហរអំពីដំណើរឈានជើងចូលទីផ្សាររថយន្ត ប៉ុន្តែក្រុមហ៊ុនចិនមួយនេះមិនផលិតរថយន្តដោយខ្លួនឯងនោះទេ ប៉ុន្តែបច្ចុប្បន្នបាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេង ទៅលើបច្ចេកវិទ្យារថយន្ត ដូចជាការបើកបរដោយស្វ័យប្រវត្តិជាដើម។

លោក Richard Yu នាយកប្រតិបត្តិនៃអាជីវកម្មអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Huawei បានបញ្ជាក់ឱ្យដឹងថា រថយន្តដំបូងដែលមានប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ក្រុមហ៊ុន Huawei មានឈ្មោះថា «Aito M5» ដែលជារថយន្តមួយអស្ចារ្យបំផុត ពោលគឺវាដំណើរការបានទាំងអគ្គិសនី និងប្រេងឥន្ធនៈ។

លោក Yu បានរំលេចឱ្យដឹងថា រថយន្ត «Aito M5» នឹងចាប់ផ្ដើមលក់ជាផ្លូវការនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២២ ខាងមុខនេះ ក្រោយពីពិធីបុណ្យចូលឆ្នាំចិនរួច ជាមួយនឹងតម្លៃចាប់ពី ២៥០,០០០យន់ (ប្រហែល ៣៩,០០០ដុល្លារអាមេរិក) ពោលគឺវាមានតម្លៃទាបជាង រថយន្ត Model Y របស់ក្រុមហ៊ុន Tesla ដែលមានតម្លៃរហូតដល់ ២៨០,៧៥២យន់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here