ការនាំចេញរបស់ប្រទទេសចិនហក់ឡើងខ្ពស់ ក្រោយវិបត្តិកូវីដ

ដោយ៖ ស្រីលិះ

ប្រទេសចិនៈ ជាដំណឹងល្អមួយសម្រាប់សេដ្ឋកិច្ចពិភពលោក ស្របពេលមហាយក្សចិន បានកំពុងមានសញ្ញាវិជ្ជមានមួយ លើការនាំចេញទំនិញ​របស់ខ្លួនទៅកាន់បរទេស។

ប្រទេសចិនបានក្លាយជាប្រភពលេចធ្លោ នៃតម្រូវការសម្រាប់ក្រុមហ៊ុនផលិត និងជាផ្គត់ផ្គង់ទំនិញឈានមុខគេនៅអាស៊ី ទៅកាន់សហរដ្ឋអាមេរិក និងអ៊ឺរ៉ុបខាងលិច ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយបានផ្លាស់ប្ដូរគំរូពាណិជ្ជកម្មពិភពលោកឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បរិមាណនៃការនាំចេញរបស់ប្រទេសចិន បានកើនឡើងយ៉ាងខ្លាំងគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺសមាសភាពពាណិជ្ជកម្ម។ អាស៊ីបានរួមបញ្ចូលយ៉ាងតឹងរ៉ឹង ជាតំបន់ពាណិជ្ជកម្ម Sinocentric ហើយប្រទេសឧស្សាហកម្មលោកខាងលិច បានពឹងផ្អែកយ៉ាងខ្លាំងលើទំនិញរបស់ចិន។

អ្នកយុទ្ធសាស្ត្រអាមេរិកមួយចំនួន បានព្រួយបារម្ភអំពីអំណាច ដែលចិនកំពុងកើនឡើងនៅអាស៊ី។ ការកើនឡើងដ៏ធំសម្បើមរបស់ចិន នៅក្នុងពាណិជ្ជកម្មអាស៊ី ក្នុងអំឡុងពេល២ឆ្នាំចុងក្រោយនេះ ដោយទំហំនៃការចំណាយរបស់សហរដ្ឋអាមេរិក និងជប៉ុនធ្វើឱ្យមានចំណុចអាក្រក់មួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here