តើអ្វីជាយុទ្ធសាស្ត្ររបស់កូកាកូឡាដែលអាចឈរជើងបានយូរដល់ជាង១០០ឆ្នាំ

ដោយ៖ ម៉ាលីស

អន្តរជាតិ៖ ភេសជ្ជៈកូកាកូឡា (Coca Cola) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៨៦ ដោយលោកវេជ្ជបណ្ឌិត John S. Pemberton ផ្ដើមចេញពីតម្លៃលក់ត្រឹមតែ៥សេន ក្នុងមួយកែវ វិវឌ្ឍន៍ឈានឡើង ជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះនៅតែជាក្រុមហ៊ុនផលិតភេសជ្ជៈនាំមុខគេ និងឈរជើងបានយូរជាង១៣០ឆ្នាំ ហើយមកទល់ពេលនេះ។
តើហេតុអ្វីបានជាក្រុមហ៊ុននេះអាចឈរជើងបានយូរដល់ថ្នាក់នេះ?

ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រទាំង ៦ ដែលធ្វើឲ្យភេសជ្ជៈកូកាកូឡាល្បីល្បាញនាំមុខគេជាង ១០០ឆ្នាំ៖

១. រក្សាបាននូវរសជាតិដើម៖ ការរក្សាបាននូវរសជាតិដែលអតិថិជនចង់បានគឺជារឿងដែលសំខាន់បំផុតសម្រាប់អាជីវកម្មដែលទាក់ទងនឹងផលិតផលម្ហូបអាហារនិងភេសជ្ជៈក្រុមហ៊ុនកូកាកូឡាបានប្រើប្រាស់រូបមន្តក្នុងសំបូរដែលក្នុងការផលិតដែលបានបង្កើតឡើងតាំងពីឆ្នាំ១៨៨៦ មកម្ល៉េះ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. និមិត្តសញ្ញា៖ ក្រុមហ៊ុនកូកាកូឡាបានប្រើប្រាស់នូវឡូហ្គោដែលមានលក្ខណៈទាក់ទាញ ងាយស្រួលចំណាំនិងងាយស្រួលអាន ដោយធ្វើឲ្យអតិថិជនមានអារម្មណ៍ជាប់ចិត្តនឹងឈ្មោះនៃផលិតផលរបស់ក្រុមហ៊ុន។

៣. សំបកដែលមានភាពច្នៃប្រឌិត៖ គំនិតក្នុងការរចនារូបរាងកូកាកូឡា ផ្ដើមចេញពីការចង់ផ្ដល់នូវភាពងាយស្រួលក្នុងការកាន់តាមខ្លួន ងាយស្រួលក្នុងការទទួលទានដល់អតិថិជនកាលពីឆ្នាំ១៩១៥ ក្រុមហ៊ុនកូកាកូឡាបង្កើតរចនាបទថ្មីនិងរសជាតិថ្មីដែលធ្វើឲ្យទៅអតិថិជនរបស់ខ្លួន មិនសប្បាយចិត្តខឹងសម្បារជាខ្លាំង និងបានធ្វើឲ្យទីផ្សារភេសជ្ជៈមួយនេះធ្លាក់ចុះយ៉ាងគំហុកស្ទើរតែចាញ់ Pepsi ទៅហើយ។

៤. ភាពសំខាន់នៃអ្នកចែកចាយបន្ត៖ នៅត្រង់ចំណុចនេះផ្ដោតទៅលើអ្នកដែលទទួលយកផលិតផលទៅលក់បន្ត លក់ដុំឬលក់រាយ ចាំបាច់ត្រូវចេះរក្សាផលិតលផល ទាំងនោះឲ្យមានស្តង់ដារ អនាម័យនិងរក្សាបាន នូវគុណភាពដែលអតិថិជនចង់បាន តួយ៉ាងភេសជ្ជៈនេះគប្បីរក្សាទុកនៅត្រឹមសីតុណ្ហភាព ៣១អង្សាសេ និងមិនលើសពី៤០អង្សាសេចំណុចសំខាន់ទាំងនេះក្រុមហ៊ុនកូកាកូឡាបានព្យាយាមធ្វើការណែនាំ ដល់តំណាងចែកចាយរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត។

៥. តម្លៃ៖ ក្រុមហ៊ុនកូកាកូឡា បានរក្សាតម្លៃនៃការលក់ផលិតផលរបស់ខ្លួនឲ្យនៅដដែល អស់រយៈពេលជាង ៧០ឆ្នាំមកហើយរាប់ចាប់តាំងពីឆ្នាំ១៨៨៦ រហូតដល់ឆ្នាំ១៩៥៦ ដែលជាហេតុធ្វើឲ្យអតិថិជននៅតែមានការគាំទ្រដូចដើម និងសប្បាយចិត្តក្នុងការទិញផលិតផលនេះមកទទួលទាន។

៦. ការផ្សព្វផ្សាយ៖ តើក្រុមហ៊ុនកូកាកូឡាលក់អ្វីឲ្យពិតប្រាកដ? ក្រុមហ៊ុននេះបានលក់នូវភាពទាក់ទាញនិងអូសទាញការចាប់អារម្មណ៍ពីអតិថិជនរបស់ខ្លួនពិសេសក្រុមហ៊ុនបានព្យាយាមធ្វើការផ្សព្វផ្សាយ ”ឲ្យតែយើងមានអារម្មណ៍ថាឲ្យតែដល់ពេលញ៉ាំអាហារ កូកាកូឡានិងរួមចំណែកធ្វើឲ្យម្ហូបអាហាររបស់អ្នកកាន់តែមានជាតិ និងធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍ស្រស់ស្រាយជានិច្ច” ។ ឃ្លាចាក់ដោតទាំងនេះហើយធ្វើឲ្យអ្នកដែលទៅញ៉ាំអាហារម្តងៗ នឹកឃើញកូកាកូឡាមុនគេ។

បច្ចុប្បន្នអតិថិជនកូកាកូឡាមានជាង២០០ ប្រទេសហើយក្រុមហ៊ុននេះបានផលិតភេសជ្ជៈរបស់ខ្លួនប្រមាណ១៩ពាន់ដបជារៀងរាល់ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here