ក្រសួងការងារបើកសិក្ខាសាលាលើកម្មវិធីការងាររសមរម្យឆ្ពោះទៅកាន់គោលដៅឆ្នាំ២០៣០

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកអ៊ិត សំហេងបានបើកសិក្ខាសាលាស្តីពី កម្មវិធីការងារសមរម្យ ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅ អភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០។

លោកបានថ្លែងក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃទី៨ ធ្នូនេះថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ ពិតជាបានគាំទ្រ ដល់ការចូលរួមសម្រេចឱ្យបាននូវគោលដៅរួម ហើយវាក៏ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅ អភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០។

លោកបន្តថា រហូតមកដល់ពេលនេះ យើងបានរួមគ្នាអនុវត្តកម្មវិធីការងារសមរម្យចំនួន៥ដំណាក់កាល ហើយ។ ដំណាក់កាលទី៥នេះ ត្រូវបានរៀបចំឡើង ស្របពេលគម្រប់ខួប៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជាជាមួយនឹងអង្គការអន្តរជាតិខាងការងារ(ILO)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលាត្រីភាគីនេះ មានគោលបំណងពិនិត្យមើលសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានសម្រាប់ឆ្នាំ២០២០ ចែករំលែក ផ្លាស់ប្តូរបទពិសាធន៍ល្អៗ ដែលបានអនុវត្ត និងពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា និងកំណត់ចំណុចជាអាទិភាពសម្រាប់ឆ្នាំ២០២១ និង ឆ្នាំ២០២២ ដើម្បីជំរុញការអនុវត្តឱ្យសម្រេចបានជោគជ័យ លើកម្មវិធីការងារសមរម្យប្រចាំ ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ដែលបានអនុម័តកាលពីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៩កន្លងមក។

លោករដ្ឋមន្ត្រីលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំបន្តយកចិត្តទុកដាក់ លើការបង្កើតបរិយាកាសការងារ និងមុខរបរឱ្យកាន់តែទូលំទូលាយ ដោយការបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ ការពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាមុខរបរ និងការងារឱ្យឆ្លើយតបកាន់តែប្រសើរ តាមតម្រូវការអ្នកប្រើប្រាស់សេវា ការពង្រឹងយន្តការវេទិកាការងារ និងបង្កើនការប្រមូលផ្សព្វ​ផ្សា​យ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here