ធនាគារកណ្តាលចិនបញ្ជូលសន្ទនីយភាពចំនួន១,៥៧ពាន់លានដុល្លារអាមេរិក ក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ

ដោយ: ម៉ាលីស

បេកាំង: ធនាគារកណ្តាលរបស់ប្រទេសចិនកាលពីថ្ងៃពុធបានបញ្ជូលសន្ទនីយភាពចំនួន១០ពាន់លានយ័ន ឬ១,៥៧ពាន់លានដុល្លារអាមេរិក ក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ តាមរយៈប្រព័ន្ធ Reverse repo។ នេះបើតាមការចុះផ្សាយរបស់កាសែត Xinhua កាលពីថ្ងៃទី៨ ខែធ្នូនេះ។

សន្ទនីយភាព (liquidity) ជាពាក្យឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការបម្លែងទ្រព្យសកម្ម (asset) ដែលសំដៅដល់ផលិតផល ឬទំនិញសម្រាប់លក់ដូរ និងលុយដែលអតិថិជនជំពាក់ ឱ្យទៅជាសាច់ប្រាក់ ឬសមត្ថភាពទូទាត់បំណុលរយៈពេលខ្លីបាន។

Reverse repo គឺជាដំណើរការដែលធនាគារកណ្តាលទិញមូលបត្រពីធនាគារពាណិជ្ជតាមរយៈការដេញថ្លៃ ជាមួយនឹងកិច្ចព្រមព្រៀងមួយដើម្បីលក់វាមកវិញនៅពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាសែតដដែលបានបន្តថា យោងតាមធនាគារប្រជាជនចិនបានឱ្យដឹងថា អត្រាការប្រាក់សម្រាប់ការដាក់លក់បញ្ច្រាសរយៈពេលប្រាំពីរថ្ងៃត្រូវបានកំណត់នៅត្រឹម២,២ ភាគរយ។

ធនាគារកណ្តាលបាននិយាយថា ការផ្លាស់ប្តូរនេះមានគោលបំណងរក្សាសាច់ប្រាក់ងាយស្រួលនៅក្នុងប្រព័ន្ធធនាគារអោយមានស្ថេរភាពសមរម្យមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here