សម្តេចតេជោ: ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ គឺប្រើប្រាស់ថវិការបស់ជាតិ ដែលបានមកពីបាតដៃខ្មែរសុទ្ធសាត

ដោយ : ម៉ាលីស

ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅក្រុងព្រះសីហនុ។

ឆ្លៀតនាឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់បងប្អូនជនរួមជាតិថា ខេត្តព្រះសីហនុគោលដៅ នឹងក្លាយជាខេត្តពហុបំណង ដែលចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយការកសាងនេះ គឺប្រើប្រាស់ថវិការបស់ជាតិ ដែលបានមកពីបាតដៃខ្មែរសុទ្ធសាត ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខេត្តព្រះសីហនុ មិនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធផ្លូវប៉ុណ្ណោះទេ ខេត្តព្រះសីហនុ មានប្រព័ន្ធអាងចម្រោះទឹកកង្វក់ ដែលអាចធានាថា ទឹកកង្វក់ដែលចម្រោះក្នុងអាងនេះរួច ក្លាយជាទឹកស្អាតហូរចូលសមុទ្រ នឹងអាចឲ្យបងប្អូនដែលងូតទឹកសមុទ្របានប្រកបដោយបរិស្ថានល្អ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលជាច្រើនក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here