តើអាជីវកម្មខ្នាតតូចគួរធ្វើអ្វីខ្លះ ក្នុងការគ្រប់គ្រងលុយអោយបានត្រឹមត្រូវ?

ដោយៈម៉ាលីស

ភ្នំពេញៈ អាជីវកម្មនិមួយៗអាចមានភាពខុសៗគ្នា ទៅតាមប្រភេទអាជីវកម្ម ទំហំ ក៏ដូចជាគោលដៅរបស់អាជីវកម្មនោះ ប៉ុន្តែការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងអាជីវកម្មមិន មានភាព ខុសគ្នាប៉ុន្មាននោះទេ  ៣ចំណុចដែលម្ចាស់អាជីវកម្មគួរដឹង ក្នុងការគ្រប់គ្រងលុយអាជីវកម្មអោយមានប្រសិទ្ធភាព។

១ រៀនបន្ថែមទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ

សម្រាប់អ្នកធ្វើ អាជីវកម្មដំបូងបំផុត អ្នកគួរសិក្សាបន្ថែមទាក់ទង នឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនអ្នក។ អ្នកអាចចាប់ផ្ដើមរៀនពីវាតាមរយៈ អានពីរបាយការណ៍ហិរញ្ញវត្ថុ ព្រោះវាធ្វើឲ្យយល់ដឹងច្រើនអំពីហិរញ្ញវត្ថុថា តើលុយដែលអ្នករកបានមកពីប្រភ​ពណាខ្លះ? នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានដូចជារបាយការណ៍លំហូរសាច់ប្រាក់ ប្រាក់ចំណូល តារាងតុល្យការ ហើយនិងចំនួន ដើមទុនជាដើម។

សម្រាប់របាយការណ៍លំហូរសាច់ប្រាក់ អ្នកអាចធ្វើការវិភាគសកម្មភាពប្រតិបត្តិការ ការវិនិយោគ និងលំហូរចេញនៃសាច់ប្រាក់របស់អ្នក។ តារាងតុល្យការ ផ្តល់ព័ត៌មានទាក់ទង នឹងទ្រព្យសម្បត្តិ បំណុល និងភាគទុនិករបស់អ្នក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រីឯរបាយការណ៍ប្រាក់ចំណូល នឹងជួយឆ្លុះបញ្ចាំងពីចំណូល ដែលរកបានក្នុងរយៈពេលជាក់លាក់ណាមួយ។

 ២ ចែកឲ្យដាច់រវាងលុយផ្ទាល់ខ្លួន និងលុយសម្រាប់អាជីវកម្ម

បើអ្នកជាម្ចាស់អាជីវកម្ម អ្នកត្រូវបែងចែកឲ្យដាច់ពីគ្នា រវាងលុយផ្ទាល់ខ្លួន និងលុយសម្រាប់អាជីវកម្ម។ អ្នកអាចបើកគណនីធនាគារមួយ សម្រាប់អាជីវកម្មរបស់អ្នក ដើម្បីដាក់លុយចំណាយផ្សេងៗពាក់ព័ ន្ធនឹងអាជីវកម្មរបស់អ្នកនៅក្នុងគណនីធនាគារនេះ។ ការធ្វើបែបនេះ វាក៏អាចជួយឲ្យអ្នក តាមដានការចំណាយ ហើយគ្រប់គ្រងវាបានយ៉ាងល្អ​។ លើសពីនេះ អ្នកគួរបើកគណនីសន្សំមួយ សម្រាប់អាជីវកម្មរបស់អ្នកផងដែរ។

ក្នុងគណនីនេះ អ្នកអាចធ្វើការវេរលុយចំណេញ ដែលបានពីអាជីវកម្មរបស់អ្នក ក្នុងចំនួនណាមួយដែលអ្នកចង់សន្សំ ដើម្បីទុកវាសម្រាប់ធ្វើការទូទាត់ចំណាយបន្ថែម ឬទុកសម្រាប់ពង្រីអាជីវកម្មនៅពេលក្រោយ ឬអ្នកអាចប្រើប្រាស់លុយក្នុងគណនីនេះ សម្រាប់បង់ពន្ធជាដើម។

៣ ពិនិត្យនិងរៀបចំពីផែនការហិរញ្ញវត្ថុអាជីវកម្ម

ជាម្ចាស់អាជីវកម្មមួយរូប វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវ ត្រួតពិនិ  ត្យ​ពីចលនាលុយនៃអាជីវកម្មរបស់អ្នក ជាពិសេសពេលដែលអាជីវកម្មត្រូវប្រើប្រាស់លុយច្រើន។ លើសពីនេះ អ្នកគួរត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុ នៃអាជីវកម្មរបស់អ្នក  ដោយធ្វើការប្រៀបធៀបពីផែនការហិរញ្ញវត្ថុនា ពេលបច្ចុប្បន្ន និងពីអតីតកាល ហើយសួរខ្លួនឯងថាតើអ្នកត្រូវរៀបចំផែនការហិរញ្ញវត្ថុ យ៉ាងដូចម្ដេចនាពេលអនាគត ព្រមទាំងធ្វើការប្រៀបធៀប ដើម្បីស្វែងរកចំណាយមិនចាំបាច់ណា ដែលអ្នកត្រូវធ្វើការកាត់បន្ថយបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here