ប្រទេសចិននឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងបំផុតលើលោកនៅឆ្នាំ២០២៤

ដោយ៖ ប៊ី

ភ្នំពេញៈ បណ្តាប្រទេសនៅអាស៊ីត្រូវបានរំពឹងថា នឹងក្លាយជាប្រទេសកំពូលទាំង៥ នៅលើពិភពលោក ជាមួយនឹងទំហំផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៤ ដោយចិននឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុត ខណៈសេដ្ឋកិច្ចអឺរ៉ុបនឹងធ្លាក់ចំណាត់ថ្នាក់សេដ្ឋកិច្ច។ នេះបើយោងតាមយោងតាមទិន្នន័យពីធនាគារពិភពលោក និង IMF

កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន មានសន្ទុះខ្លាំងចាប់តាំងពីទសវត្សឆ្នាំ១៩៩០ ខណៈពេលដែលប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ីបានឈានដល់លំដាប់កំពូលទាំង១០នៃប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក ហើយត្រូវបានគេរំពឹងថានឹងឈានដល់ចំណាត់ថ្នាក់ទី៣ និងទី៥ នៅឆ្នាំ២០២៤។ ជប៉ុននឹងស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ នៅឆ្នាំ២០២៤ ហើយចំណែករុស្ស៊ីនឹងឡើងដល់ចំណាត់ថ្នាក់ទី៦។

ចំនួនប្រជាជនជីវភាពធម្យមដែលកំពុងកើនឡើងនៅអាស៊ីគឺជាហេតុផលមួយនៃការផ្លាស់ប្តូរដ៏ធំរបស់នៅក្នុងផលិតផលក្នុងស្រុករបស់តំបន់នេះ។ខណៈប្រទេសចិនជាប្រភពនៃកំណើនទីផ្សារនៅក្នុងសតវត្សរ៍ទី២១រហូតមកដល់ពេលនេះប្រទេសនេះត្រូវបានគេរំពឹងថានឹងដោះស្រាយចំនួនប្រជាជនវ័យចំណាស់បន្ថែមទៀតដើម្បីបង្កើនការប្រើប្រាស់ក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមវេទិកាសេដ្ឋកិច្ចពិភព លោកឥណ្ឌូណេស៊ីរួមជាមួយហ្វីលីពីន និងម៉ាឡេស៊ីត្រូវបានរំពឹងថា នឹងបង្កើនកម្លាំងពលកម្ម របស់ពួកគេយ៉ាងខ្លាំងនៅឆ្នាំខាងមុខ ដែលរួមចំណែកដល់ការកើនឡើងនូវប្រាក់ចំណូល។

ក្រុមហ៊ុនអន្តរជាតិនៅអាស៊ី ដូចជាក្រុមហ៊ុន Huaweiរបស់ចិន និងក្រុមហ៊ុនTata បានលេចចេញ ជារូបរាងរួចទៅហើយនៅសតវត្សរ៍នេះ ហើយរំពឹងថានឹងមានក្រុមហ៊ុនជាច្រើនបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិ។ ប៉ុន្តែកំណើនយ៉ាងឆាប់រហ័ស នៅអាស៊ីក៏កើតមាននូវបញ្ហារបស់ខ្លួនដែរ ដូចជា ការបែងចែកយ៉ាងលឿនរវាងប្រាក់ចំណូលនៅជនបទ និងទីក្រុងការរេចរិលបរិស្ថាន និងបញ្ហាប្រឈមថ្មីៗសម្រាប់អភិបាលកិច្ច និងស្ថាប័ននានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here