តើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ចាប់ផ្តើម​ងាក​មករក​សភាព​ប្រក្រតី​នៅ​ចុង​ឆ្នាំនេះ?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ  អ្នកជំនាញ​បានលើកឡើង​ថា អ្នក​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ បាននិងកំពុង​ចាប់​ផ្តើមធ្វើ​សកម្មភាព​បណ្តើរ​ឡើងវិញ ចាប់តាំងពី​ចុង​មាស​ទី៣ និង​ដើម​ត្រីមាស​ទី៤នៃ​ឆ្នាំនេះ បន្ទាប់​វិស័យ​អចលនទ្រព្យ​កម្ពុជា ក៏ដូចជា​វិស័យផ្សេងៗទៀត បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពី​ការផ្ទុះ​ឡើង​នូវ​វិបត្តិ​សេដ្ឋកិច្ច​សកល។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោកស្រី ចេ​វ សុ​ឃុន បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា   ទាំង​សកម្មភាព​ទិញ-លក់ និង ការអភិវឌ្ឍន៍​ពី​វិនិយោគិន លើ​វិស័យ​អចល​ទ្រព្យ បានចាប់ផ្តើម​មាន​សន្ទុះ​ឡើងវិញ គួរឱ្យកត់សម្គាល់​នៅ​ចុង​ត្រីមាស​ទី៣ និង​នៅ​ត្រីមាស​ទី៤នៃ​ឆ្នាំ២០២០នេះ ។

លោកស្រី​បន្តថា “ខ្ញុំ​អាច​និយាយបានថា នៅក្នុង​ឆ្នាំ​ក្រោយនេះ នឹងមាន​សញ្ញា​វិជ្ជមាន នៅក្នុង​វិស័យ​របស់​យើង​អាច​នឹង​ល្អ​ឡើងវិញ ព្រោះថា​អ្នក​អភិវឌ្ឍន៍​មួយចំនួន​បានចាប់ផ្តើម​អភិវឌ្ឍន៍បណ្តើរៗ នៅក្នុង​ចុង​ត្រីមាស​ទី៣ និង​ដើម​ត្រីមាស​ទី៤នេះ ដោយ​មិន​រងចាំ​នោះទេ បើទោះបី​មាន​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បន្ថែមទៀតថា យើង​ឃើញ​សញ្ញា​វិជ្ជមាន សម្រាប់​ឆ្នាំ២០២១វិស័យ​នឹង​ល្អប្រសើរ​ជាង​ឆ្នាំ២០២០នេះ ជាពិសេស​វា​នឹង​អាចមាន​ការរីកចំរើន ដោយសារ​អ្នក​អភិ​វ ឌ្ឍ​ន៍​មានការ​ទិញ​ដី​ទុក ហើយ​នៅពេលដែល​វិបត្តិ មានការ​ធូ​ស្បើយ​ខ្លាំង​ហើយ​ពួកគាត់​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​នៅក្នុង​ឆ្នាំ​ក្រោយនេះ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹង​ដែរ​ថា “សម្រាប់​ការយល់ឃើញ​របស់ខ្ញុំ នៅក្នុង​ឆ្នាំ២០២១ វា​ហាក់ដូច​ជាមាន​ភាពស្រពេចស្រពិល​នៅឡើយ សម្រាប់ធ្វើ​ការព្យាករណ៍ ដោយសារតែ​វ៉ាក់សាំង​មិនទាន់​ប្រាកដប្រជា” ។

លោក​បន្តថា ទោះជា​យ៉ាងណាក៏ដោយ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅតែ​បន្ត​មាន​សកម្មភាព ជាពិសេស​អតិថិជន​ក្នុងស្រុក នៅតែ​បន្ត​ទិញ-លក់ ប៉ុន្តែ​អាច​នឹងមិន​កម្រើក​ច្រើន​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here