កម្ពុជានឹងទទួលបានប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍ថ្មីៗចំនួន៣របស់ប្រទេសថៃ

ដោយៈ ម៉ាណេត

ភ្នំពេញៈ គណៈកម្មាធិការគោលនយោបាយច្រក របៀងសេដ្ឋកិច្ចកើត (EEC) របស់ថៃ កាលដើមសប្តាហ៍ បានអនុម័តលើការសិក្សាលទ្ធភាព គម្រោងអភិវឌ្ឍន៍ថ្មីចំនួន ៣ ដែលមានតម្លៃ១,១៨ទ្រីលានបាត ក្នុងគោលបំណងបង្កើតការតភ្ជាប់រវាងច្រក EEC របស់រដ្ឋាភិបាល និងឧស្សាហកម្មក្នុងតំបន់។

គម្រោងថ្មីចំនួន៣ គឺកំពង់ផែស្ងួតចំនួន៣ ដែលមានតម្លៃសរុប២៤ ពាន់លានបាតនៅស្រុក Khon Kaen ខេត្ត Nakhon Ratchasima និង Chachoengsao។ កំពង់ផែសមុទ្រទឹកជ្រៅ ផ្លូវហាយវេ និងបណ្តាញអភិវឌ្ឍន៍ផ្លូវដែកពីរខ្សែ តភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រ Andaman មានតម្លៃ១៦៨ ពាន់លានដុល្លារ និងគម្រោងស្ពានថៃ (សាផានថៃ) មានតម្លៃ៩៩០ពាន់លាបាត។

កំពង់ផែស្ងួតទាំង៣ នឹងត្រូវអភិវឌ្ឍន៍ដើម្បីភ្ជាប់ច្រករបៀង EEC ជាមួយប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងចិន។ គណៈកម្មាធិការរំពឹងថា យុទ្ធសាស្រ្តភ្ជាប់នឹងមានន័យថា នឹងបន្ថែមកុងតឺន័រចំនួន២លានកុងតឺន័របន្ថែមទៀត ដល់កំពង់ផែ Laem Chabang

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈកម្មាធិការដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តីប្រាយុធ ចាន់អូចា បានអនុម័តរួចហើយ ដោយលោកបានមានប្រសាសន៍ថា ការអភិវឌ្ឍគម្រោងថ្មីចំនួន៣ នឹងជួយពង្រឹងសមត្ថភាព ប្រកួតប្រជែងរបស់ច្រករបៀងEEC និងបង្កើតទំនាក់ទំនងរវាង EEC និងគម្រោងអភិវឌ្ឍន៍តំបន់ស្រដៀងគ្នា។

អគ្គលេខាធិការការិយាល័យច្រករបៀង EEC លោក Kanit Sangsubhan មានប្រសាសន៍ថា ការិយាល័យរបស់លោកមានភារកិច្ច ដោះស្រាយការសិក្សាលទ្ធភាពនៃគម្រោងទាំង៣។

លោកKanit បាននិយាយថា ការិយាល័យមានគោលបំណងបញ្ចប់ ការសិក្សាលើកំពង់ផែស្ងួត Chachoengsao ដែលមានតម្លៃប្រមាណ៨ពាន់លានបាត នៅឆ្នាំ២០២១ ដោយការសាងសង់ចំណាយពេល២ឆ្នាំទៀត។

ការសិក្សាលើកំពង់ផែស្ងួតចំនួន២កន្លែងទៀត នៅតំបន់ Khon Kaen និងណាខុនរ៉ាក់សីម៉ា ដែលមានតម្លៃសរុប១៦ ពាន់លានបាត គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ ហើយចំណាយពេលពីរឆ្នាំដើម្បីសាងសង់។

កំពង់ផែស្ងួតទាំង៣ នឹងត្រូវបានអភិវឌ្ឍន៍ ដើម្បីភ្ជាប់ច្រករបៀងEEC ជាមួយប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម និងចិន។ គណៈកម្មាធិការរំពឹងថា យុទ្ធសាស្រ្តតភ្ជាប់នេះនឹងគាំទ្រដល់កុងតឺន័រចំនួន ២ លានកុងតឺន័របន្ថែមទៀតដល់កំពង់ផែ Laem Chabang Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here