វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសចិនហក់ឡើងខ្លាំង ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ

ដោយ: លាងហួរ

ប៉េកាំង: របាយការណ៍ពីការិយាល័យស្ថិតិជាតិ បានបង្ហាញកាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសចិនបានសម្រេចសមិទ្ធិផល គួរឱ្យកត់សម្គាល់ ក្នុងការកសាងប្រព័ន្ធដឹកជញ្ជូន ដ៏ទូលំទូលាយរបស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

របាយការណ៍ដដែលនេះបានបង្ហាញថា ក្នុងអំឡុងពេលឆ្នាំ២០១៣-២០២១ ទំហំវិនិយោគសរុបនៅក្នុងឧស្សាហកម្ម ដឹកជញ្ជូនរបស់ប្រទេសចិន បានកើនឡើងដល់២៧ពាន់ពាន់លានយ័ន(ប្រហែល ៣,៨៨ពាន់ពាន់លានដុល្លារ)។

នៅចុងឆ្នាំ២០២១ ប្រវែងផ្លូវដែកប្រតិបត្តិការរបស់ប្រទេសចិនបានកើនឡើងលើសពី១៥០.០០០គីឡូម៉ែត្រ ដែលកើនឡើង ៥៤,៤ភាគរយពីឆ្នាំ២០១២ ហើយប្រវែងផ្លូវហាយវេ បានកើនឡើង២៤,៦ភាគរយពីឆ្នាំ២០១២ដល់៥,២៨លានគីឡូម៉ែត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រវែងផ្លូវអាកាសរបស់ប្រទេស សម្រាប់ជើងហោះហើរស៊ីវិលធម្មតាបានកើនឡើង១១០,៣ភាគរយ ពីឆ្នាំ២០១២ ដល់៦,៩លានគីឡូម៉ែត្រនៅចុងឆ្នាំមុន។

x

ប្រទេសចិនក៏បានពន្លឿនការបង្កើត បណ្តាញដឹកជញ្ជូនល្បឿនលឿនរបស់ខ្លួន ដោយមានផ្លូវរថភ្លើងល្បឿនលឿន ផ្លូវល្បឿនលឿន និងកន្លែងអាកាសចរណ៍ស៊ីវិល ជាហេដ្ឋារចនាសម្ព័ន្ធសសរស្តម្ភ។

របាយការណ៍ដដែលបានបន្ថែមថា ក្នុងឆ្នាំ២០២១បណ្តាញផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសចិន បានគ្របដណ្តប់ជាង៩៥ភាគរយ នៃទីក្រុងដែលមានប្រជាជនជាង១លាននាក់ ជាមួយនឹងប្រវែងប្រតិបត្តិការសរុប៤,៣ដងច្រើនជាងកាលពីឆ្នាំ២០១២៕

LEAVE A REPLY

Please enter your comment!
Please enter your name here