និយ័តករបរធនបាលកិច្ចនឹងជួយទាក់ទាញការវិនិយោគអចលនទ្រព្យ ពីខាងក្រៅប្រទេស

   ដោយៈលក្ខិណា

ភ្នំពេញៈ និយ័តករបរធនបាលកិច្ចជា ស្ថាប័នមួយដែលរដ្ឋាភិបាលកម្ពុជាទើបបង្កើតថ្មី ស្ថិតនៅចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនិយ័តករនេះនឹងជួយសម្រួបសម្រួល និងទាក់ទាញការវិនិយោគពីអន្តរជាតិមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

នេះបើតាមលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលវត្ថុកម្ពុជា ថ្លែងក្នុងពិធីចុះហត្ថលេខារវាងសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងនិយ័តករបរធនបាលកិច្ច កាលពីព្រឹកថ្ងៃទី១៦កញ្ញា២០២២ ។

លោកមានប្រសាសន៍ថា “និយ័តករបរធនបាលកិច្ច នឹងជួយគ្រប់គ្រងទ្រព្យសម្បត្តិជំនួស ហើយនឹងធ្វើឱ្យក្រុមហ៊ុនវិនិយោគនានា កាន់តែមានទំនុកិច្ចមកលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា”។លោកបន្តថា “ដូច្នេះអ្នកវិនិយោគមកក្រោយៗមកទៀត នឹងកាន់តែមានទំនុកចិត្ត និងចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន នៅស្ថានភាពសេដ្ឋកិច្ច និងវិបត្តិនានាលើពិភពលោកបានធូរស្រាល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា វត្តមានអ្នកវិនិយោគបរទេស នឹងរួមចំណែកដល់សំខាន់ក្នុងការជួយពន្លឿន កំណើនសេដ្ឋកិច្ចនៅកម្ពុជា ហើយរំហូរទុនវិនិយោគទាំងនេះ នឹងបង្កើតឱ្យមានតម្រូវការទីតាំងដី សម្រាប់អភិវឌ្ឍអគារខុនដូ អគារពាណិជ្ជកម្ម និងតម្រូវការដីសម្រាប់សាងសង់ រោងចក្រឧស្សាហកម្មៗ ។លោកថា” ការទិញដីវិនិយោគបែបនេះ គឺសុទ្ធសឹងតែត្រូវការក្រុមហ៊ុនបរធនបាល ដែលផ្តល់សេវាកម្មជឿជាក់បាន អាចតំណាងជាកម្មសិទ្ធិករដល់អ្នកវិនិយោគបរទេស ដើម្បីអភិវឌ្ឍទីតាំងដីនៃគម្រោងវិនិយោគនោះ។

ជាមួយគ្នានេះ លោកសុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច បានមានប្រសាសន៍ឱ្យដឹងថា នៅពេលដែលបង្កើតឱ្យមាននូវនិយ័តករ បរធនបាលកិច្ច វានឹងសម្រួលច្រើនដល់ការវិនិយោគ ជាពិសេសនោះនៅពេលដែលនិយ័តករបរធនបាលកិច្ច បានចុះហត្ថលេខាយោគយល់គ្នា ជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុរួចហើយនោះ អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដែលមិនមានបទពិសោធន៍ ក៏អាចឱ្យក្រុមហ៊ុនបរធនបាល ជាអ្នកដើរតួនាទីជាអ្នកវិនិយោគជំនួសបានដែរ ដែលវានឹងជំរុញឱ្យសកម្មភាព នៃការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាកាន់តែមានសន្ទុះបន្ថែមទៀត។

លោកបន្តថា “ជាជំហ៊ានដំបូងដែលនិយ័តករបរធនបាលកិច្ច ត្រូវធ្វើនោះ គឺការផ្សព្វផ្សាយទៅដល់ប្រតិបត្តិការបរធនបាល ទៅដល់វិនិយោគិននិងភាគីដែលពាក់ព័ន្ធ ឱ្យយល់ដឹងកាន់តែច្បាស់ពីកាព្វកិច្ច នៃកិច្ចការបរធនបាលនេះ ដើម្បីពង្រឹងវិស័យបរធនបាលកិច្ច ឱ្យកាន់តែមានជំនឿទុកចិត្តពីអ្នកវិនិយោគ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here