គម្រោងផ្ទះល្វែងសាងសង់ស្រាប់នៅសិង្ហបុរីមានតម្រូវការខ្ពស់បំផុតក្នុងខែសីហា

ដោយ: លាងហួរ

សិង្ហបុរី: គម្រោងផ្ទះល្វែង ដែលសាងសង់សម្រាប់ការបញ្ជាទិញ (Build-to-Order) ដែលស្ថិតក្នុងតំបន់លំនៅដ្ឋានចាស់នៃទីក្រុងតាមភីណេស (Tampines) ទទួលបានការពេញនិយមបំផុតសម្រាប់អតិថិជននៅក្នុងខែសីហាកន្លងមក។

ការលក់គម្រោងផ្ទះល្វែងប្រភេទនេះចុងក្រោយបំផុត បានបិទនៅម៉ោង១១:៥៩នាទីយប់ នៅថ្ងៃច័ន្ទ ទី៥ ខែកញ្ញា ដោយចំនួនចុងក្រោយបានធ្វើបច្ចុប្បន្នភាព នៅរសៀលថ្ងៃអង្គារ។

គម្រោងចំនួន០៧ត្រូវបានលក់ចេញ នៅក្នុងទីក្រុងមួយចំនួន ដូចជា Tampines  Ang Mo Kio Bukit Merah និង Choa Chu Kang  Jurong East និង Woodlands។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្ទះល្វែង ដែលមាន៥បន្ទប់ស្ថិតក្នុងតំបន់លំនៅដ្ឋានចាស់ៗនៃទីក្រុងTampinsមានការពេញនិយមបំផុតនៅឆ្នាំនេះ ដោយមានអ្នកដាក់ពាក្យចំនួន៣.០៨២នាក់សម្រាប់ផ្ទះល្វែងចំនួន១១៧។

ផ្ទះល្វែង ដែលមាន៤បន្ទប់នៅទីក្រុង Tampines ស្ថិតក្រោមគម្រោង BTO ខែសីហាក៏បានទាក់ទាញអ្នកទិញជាច្រើនផងដែរ ដោយមានអ្នកដាក់ពាក្យសុំ៣.៣៤៧សម្រាប់ផ្ទះល្វែងចំនួន១៥០។

នៅក្នុងទីក្រុងJurong East ផ្ទះល្វែង៤បន្ទប់នីមួយៗ បានទាក់ទាញអ្នកដាក់ពាក្យ៦,៧នាក់ ហើយមានអ្នកដាក់ពាក្យ៤,១នាក់ក្នុងមួយផ្ទះល្វែងដែលមាន៣បន្ទប់។ មានបេក្ខជនប្រហែល៣៩.០០០នាក់បានមកដាក់ពាក្យទិញ ដែលប្រហែល៤៦ភាគរយច្រើនជាងកម្មវិធីលក់ក្នុងខែឧសភា។

ក្រុមប្រឹក្សាលំនៅឋាន និងអភិវឌ្ឍន៍ (HDB) បានបើកដំណើរការគម្រោងផ្ទះល្វែងBTO ចំនួន៤.៩៩៣នៅក្នុងខែសីហា បើប្រៀបធៀបទៅនឹងចំនួនផ្ទះល្វែង៤.៥៨៣ដែលបានដំណើរការនៅក្នុងខែឧសភា។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុន Orang Tee and Tie បាននិយាយថា អ្នកទិញកាន់តែច្រើនប្រហែលជាបានងាកទៅរកទីផ្សារ BTO ដោយសារតែតម្លៃនៃផ្ទះល្វែង BTO មានតម្លៃសមរម្យជាងផ្ទះលក់បន្ត និងខុនដូឯកជនឥឡូវនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here