វៀតណាមទាក់ទាញលំហូរវិនិយោគពីបរទេសបានជិត១៦,៨ពាន់លានដុល្លារក្នុងរយៈពេល៨ខែ

ដោយ: លាងហួរ

ហាណូយ: ប្រទេសវៀតណាមបានទាក់ទាញ លំហូរទុនវិនិយោគបរទេ សប្រមាណជិត១៦,៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២២នេះ ពោលគឺធ្លាក់ចុះ១២,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមក្រសួងផែនការ និងការវិនិយោគ។

ក្នុងអំឡុងពេលនោះ ប្រទេសវៀតណាមបានអនុម័ត គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ថ្មីចំនួន១១៣៥ ដែលមានដើមទុនចុះបញ្ជីសរុបជាង៦,៣៥ពាន់លានដុល្លារ ដែលមិនផ្លាស់ប្តូរក្នុងបរិមាណ ប៉ុន្តែធ្លាក់ចុះ៤៣,៩ភាគរយ នៃដើមទុនពីមួយឆ្នាំទៅមួយឆ្នាំ។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏បានអនុម័តគម្រោង FDI ប្រតិបត្តិការចំនួន ៦៧៦បង្កើនដើមទុនជាង៧,៥ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំបីខែ ដែលកើនឡើង៥០,៧ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងផែនការ និងវិនិយោគវៀតណាមបានបង្ហាញថា ចាប់ពីខែមករាដល់ខែសីហា លំហូរដើមទុន FDI ដែលត្រូវបានហូរចូល ក្នុងប្រទេសមានចំនួនសរុប ប្រហែល១២,៨ពាន់លានដុល្លារ កើនឡើង១០,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមក្រសួងបានឱ្យដឹងថា ក្នុងចំណោមប្រទេស និងតំបន់ដែលមានគម្រោងវិនិយោគថ្មី ដែលទទួលបានអាជ្ញាប័ណ្ណ ក្នុងប្រទេសវៀតណាមក្នុងអំឡុងពេលនោះ សឹង្ហបុរីគឺជាប្រភពដើមទុនចុះបញ្ជីធំជាងគេ ដែលមានចំនួន១,៣៥ពាន់លានដុល្លារ បន្ទាប់មកគឺប្រទេសDenmark ដែលមានទឹកប្រាក់១,៣២ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here