លំហូរទុនវិនិយោគចូលប្រទេសថៃសម្រេចបានកំណើន៧៣,៥ភាគរយ

ដោយ: លាងហួរ

បាងកក: ក្រុមហ៊ុនបរទេសបានវិនិយោគក្នុងប្រទេសថៃ ដែលបានចុះបញ្ជីនៅក្រោមច្បាប់ពាណិជ្ជកម្មបរទេស (FBA) បានកើនឡើង៧៣,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ។

ក្រុមហ៊ុនបរទេសដែលហូរចូលប្រទេសថៃ និងនាំមុខគេ រួមមាន ប្រទេ​សជប៉ុន សិង្ហបុរី និងសហរដ្ឋអាមេរិក ដែលជំរុញដោយគោលនយោបាយការវិនិយោគរបស់រដ្ឋាភិបាល។

លោក Sinit Lertkrai អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  បាននិយាយថា គណៈកម្មាធិការធុរកិច្ចបរទេស បានអន័ុម័តគំរោងវិនិយោគចំនួន២៨៤ ដោយក្រុមហ៊ុនមកពីបរទេស នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង៧,៥៨ភាគរយ។

ការវិនិយោគភាគច្រើន ផ្តោតលើអាជីវកម្មសេវាកម្ម ដោយប្រទេសថៃ បើកចំហសម្រាប់អ្នក ដែលមកពីក្រៅប្រទេសក្រោមច្បាប់ធុរកិច្ចបរទេសថ្មី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគដ៏ធំបំផុតក្នុងប្រទេសថៃ បានមកពីប្រទេសជប៉ុនសរុបចំនួន៧១ ដែលមានតម្លៃ២៦,២ពាន់លានបាត បន្ទាប់មកគឺសិង្ហបុរីមានតម្លៃ១០,៤ពាន់លានបាត និងសហរដ្ឋអាមេរិកមានតម្លៃ២,៩ពាន់លានបាត។

ក្នុងរយៈពេលប្រាំមួយខែដំបូង នៃឆ្នាំ២០២២នេះ ស្ថាប័នបរទេសចំនួន៥ បានវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEC) របស់រដ្ឋាភិបាលថៃ ជាមួយនឹងទំហំវិនិយោគសរុបចំនួន២៩,៤ពាន់លានបាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here