ទីផ្សារជួលផ្ទះនៅទីក្រុងហុងកុងមានកំណើនតិចតួច

ដោយ: លាងហួរ

ហុងកុង: ទីផ្សារជួលផ្ទះប្រណិតនៅក្នុងទីក្រុងហុងកុង មានកំណើនតិចតួច នៅក្នុងត្រីមាសទី២ក្រោយពេលរលកទី៥ នៃជំងឺកូវីដ១៩មានភាពធូរស្បើយ។

យោងតាមទីភ្នាក់ងារអចលនទ្រព្យSavillsបានឱ្យដឹងថា ការជួលផ្ទះប្រណិតនៅលើកោះហុងកុង បានកត់ត្រាកំណើនតិចតួចត្រឹម១ភាគរយ ខណៈដែលការជួល នៅទីក្រុងKowloon និងNew Territories បានកើនឡើង ២,៥និង០,៥ភាគរយរៀងគ្នា។

ទីផ្សារជួលផ្ទះនៅហុងកុង កំពុងត្រូវបានជំរុញដោយក្រុមហ៊ុនដីគោក និង ប្រជាជនហុងកុងថ្មី ដែលជាជនជាតិដីគោក ដែលបានរស់នៅក្នុងទីក្រុងហុងកុង ក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា ហើយថ្មីៗនេះបានក្លាយជាអ្នករស់នៅអចិន្ត្រៃយ៍។

ប្រជាជនហុងកុងថ្មី បានធ្វើដំណើរមកពីចិនដីគោក កាលពី៧ឆ្នាំមុន ក្រោមគម្រោងThe one-way permit scheme ដោយមានកូតាប្រចាំថ្ងៃ១៥០នាក់រឺតាមរយៈគម្រោង Admission Scheme for Mainland Talents and Professionals (ASMTP) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបិទទីក្រុងសៀងហៃ និងទីក្រុងជាច្រើនក្នុងប្រទេសចិន បាននាំឱ្យប្រជាជនដីគោកជាច្រើន កំពុងចង់មករស់នៅទីក្រុងហុងកុង រឺនៅក្រៅប្រទេសបន្ថែមទៀត ដែលជំរុញឱ្យតម្រូវការផ្ទះនៅទីក្រុងហុងកុង បានងើបឡើងវិញ ក្រោមគម្រោង ធ្វើ ដំណើរ ចំនួនពីរ ដែល បាន ដាក់ ឱ្យ ដំណើរការ ដោយ រដ្ឋាភិបាល ហុងកុង កាលពី ឆ្នាំ មុន គឺ Come2hk និង Return2hk បានអនុញ្ញាតឱ្យជនជាតិចិនដីគោក (មកពីខេត្តក្វាងទុង រឺម៉ាកាវ) និង ប្រជាជនហុងកុងថ្មី (ត្រឡប់ពីដីគោក រឺម៉ាកាវ) អាចធ្វើដំណើរទៅហុងកុងដោយគ្មានការដាក់ឱ្យនៅដាច់ដោយឡែកពីគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here