ដោយ៖ លាងហួរ
តូក្យូ៖ ការជួលការិយាល័យនៅទីក្រុងតូក្យូបានធ្លាក់ចុះ១,២% ពីមួយត្រីមាសទៅមួយត្រីមាស និងបានធ្លាក់ចុះ៦,៥% ពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមប្រភពពីទីភ្នាក់ងារអចលទ្រព្យ JLL បានកត់សម្គាល់ថា នេះជាការថយចុះនៃការជួលការិយាល័យនៃត្រីមាសទី៨ជាប់ៗគ្នា ប៉ុន្តែល្បឿននៃការធ្លាក់ចុះរបស់វាបានបន្តធ្លាក់ចុះយឺត បើធៀបនឹងត្រីមាសមុន។
តម្លៃដើមទុនបានថយចុះ២,១% ពីមួយត្រីមាសទៅមួយត្រីមាស និងថយចុះ២,៦% ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទី១ ដែលប្រែទៅជាអវិជ្ជមានជាលើកដំបូង ក្នុងរយៈពេលពីរត្រីមាស ដែលបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះតម្លៃជួលនិងអត្រាការប្រាក់មានស្ថេរភាព។
ការជួលការិយាល័យគួរឱ្យកត់សម្គាល់ រួមមាន ការទិញយក Iidabashi Grand Bloom របស់មូលនិធិ Nippon Building ពីអ្នកវិនិយោគគឺ Mitsui Fudosan ក្នុងតម្លៃជាង២៦៨លានដុល្លារ។
បរិមាណនៃការជួលការិយាល័យសរុប មានចំនួន៤៨.០០០ម៉ែត្រការ៉េ ក្នុងត្រីមាសទី១ឆ្នាំ២០២២។
អត្រាការិយាល័យទំនេរស្ថិតនៅត្រឹម៣% នៅចុងត្រីមាសទី១ ដោយថយចុះ០,៥% ពីមួយត្រីមាសទៅមួយត្រីមាស និងថយចុះ១,៤%ពីមួយឆ្នាំទៅមួយឆ្នាំ៕